ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៥អង្គភាពនគរបាលទេសចរណ៍រួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានាថែរក្សាសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់សាធារណៈជូន ទេសចរជាតិ និងអន្តរជាតិបានល្អប្រសើរ និយាយជារួមនិងដោយឡែកតំបន់សំខាន់ៗ ដែលមានសក្តានុពលវិស័យទេសចរណ៍បានទាក់ទាញទេសចរអន្តរជាតិមកទស្សនា នៅកម្ពុជាមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ហើយជាក់ស្តែងនៅក្នុងរយៈពេល១១ ខែឆ្នាំ២០១៥នេះ កម្ពុជាមានភ្ញៀវទេសចរណ៍សរុប៤.២០០.៤៣២នាក់។
នេះបើយោងតាមបទអន្តរាគមន៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងពិធីប្រជុំការងារទេសចរណ៍ទូទាំងប្រទេសឆ្នាំ២០១៥ និងទិសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០១៦ ដែលបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការស្នងកា ររងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន លោកឧត្តមសេនីយ៍ឯក ញាណ វិបុល ប្រធាននាយកដ្ឋាននគរបាលទេ សចរណ៍ក្រសួងមហាផ្ទៃ និងលោក នឹម សុវណ្ណ អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុក្រសួង ទេសចរណ៍ ព្រមទាំងមានការចូលរួមពីសំណាក់នាយ-នាយរងការិយាល័យនគរបាល ទេសចរណ៍មកពីបណ្តារាជធានីខេត្តផងដែរ។
បទអន្តរាគមន៍ដដែលបន្តលើកឡើងថា ក្រោមម៌ាគាដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវេត្តវត្ថុក្រសួង ទេសចរណ៍ ព្រមទាំងមានការចូលរួមនាយនគរបាលជាតិ នេត សាវឿន លោកឧត្តមសេនីយ៍ឯក ញានាក់។ ប្រកបដោយកិតិ្តបណ្ឌិតពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយនៅទូទាំងប្រទេស។ នយោបាយនេះគឺជាប្រទីព និងបង្កើតបានជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជា ពិសេសចូលរួមក្នុងការធ្វើឲ្យមានការកំណើនសេដ្ឋកិច្ច កំណើនភ្ញៀវទេសចរណ៍ និងវិនិយោគទុន។ នៅគ្រប់គោលដៅទេសចរណ៍អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសនគរបាលទេសចរណ៍ ដែលជាកម្លាំងស្នូល និងផ្នែកពាក់ព័ន្ធ បានខិតខំសហការគ្នាយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់ ព្រមទាំងជួយសម្រួលដោះស្រាយបញ្ហាជូនទេសចរ។ កន្លងមកកម្លាំងយើងបានអនុវត្ត បទបញ្ជាណែនាំចង្អុលបង្ហាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិសំដៅកាត់បន្ថយ កង្វល់ក្តីបារម្មណ៍របស់ប្រជាពលរដ្ឋក៏ដូចជាទេសចរជាតិ អន្តរជាតិ ដោយយកចិត្តទុក ដាក់លើបញ្ហាមួយចំនួនដូចជា៖ ការបង្កាទប់ស្គាត់បង្ក្រាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសជួញដូរមនុស្ស ពិសេសស្ត្រីនិង កុមារ ទន្ទឹមនោះក៏មានការយកចិត្តទុកដាក់ដល់ការរៀបចំក្រុមប្រចាំបញ្ជាពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ការរៀបចំប្រព័ន្ធល្បាតចល័តត្រួតពិនិត្យការពង្រឹងកិច្ចការជំនាញ ផ្សេងៗ ការបង្កើតប្រអប់សំបុត្ររិះគន់ផ្តល់យោបល់នៅតាមទីសាធារណៈ តាមប៉ុសិ៍្ត នគរបាលរដ្ឋបាល និងតាមប៉ុសិ្តច្រកទ្វារអន្តរជាតិនានា ដើម្បីឲ្យប្រជាពលរដ្ឋទេសចរ ជាតិនិងអន្តរជាតិ ជួយផ្តលមតិយោបល់ស្ថាបនាកែលំអរឬសសើរ ចំពោះកងកម្លាំងអនុវត្តច្បាប់ ម្យ៉ាងទៀតក៏ដើម្បីមានវិធានការដោះស្រាយបានឆាប់រហ័សចំពោះបាតុភាព អសកម្មនានាដែលមហាជនទេសចរមានការថ្នាំងថ្នាក់។
ក្នុងឳកាសនោះផងដែរលោកឧត្តសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិក៏បានធ្វើការកោតសសើរដល់កម្លាំងនគរបាលទេសចរណ៍ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់របៀបរាបរយ សាធារណៈដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបានល្អប្រសើរ។ លោកឧត្តមសេនីយ៍ឯកបាន ផ្តល់ការណែនាំបន្ថែមនូវចំណុចខ្វះខាតដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរអន្តរជាតិ គឺត្រូវចេះកសាងកម្លាំងសម្ងាត់ក្នុងការងាយស្រួលផ្តល់ព៌ត័មានសម្ងាត់ចំពោះភ្ញៀវខ្លះខិលខូច ចូលមកកម្ពុជាយើងធ្វើសកម្មភាពផ្សេងៗ ដូចជានៅប្រទេសជិតខាងយើងធ្លាប់កើតមានរួចហើយ ទម្រាំតែស្តារឡើងវិញគឺមានភាពលំបាកបំផុត។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍អគ្គស្នងការរងដដែលក៏បានសន្យាថា លោកនិងពាំនាំនូវការស្នើសុំរបស់នាយកដ្ឋាននគរបាលទេសចរណ៍នូវការខ្វះខាតទៅជម្រាបជូននាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ៕
ដោយ៖ តាឡឹម