ក្រោយពេលដែលអាមេរិកនឹងអ៊ីរ៉ង់មានទំនាក់ទំនងល្អប្រសើរនឹងគ្នាមក អាមេរិកបានអនុញ្ញាត្ដិឱ្យយអ៊ីរ៉ង់ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានាក្នុងតំបន់មជ្ឈិមបូព៌ា ពិសេសគឺការស្វែង រកដំណោះស្រាយបញ្ចប់វិបត្ដិនៅក្នុង ប្រទេសស៊ីរី ដែលអូសបន្លាយរយៈពេល ជាង៥ឆ្នាំកន្លងមក ធ្វើឱ្យពលរដ្ឋរាប់សិប លាននាក់រស់នៅក្នុងទុក្ខវេទនា ។
វាជាលើកទីមួយហើយដែលមានការចរចាទ្រង់ទ្រាយធំ និងជាផ្លូវការដើម្បី ស្វែងរកសន្ដិភាពនៅស៊ីរី។ ដូចយើងដឹង ស្រាប់ថា សង្គ្រាមនៅស៊ីរីបានអូសបន្លាយ ៥ឆ្នាំមកហើយ ហើយអ្វីដែលគេព្រួយ បារម្ភខ្លាំងនោះគឺថាក្រុមជីហាដអង្គការ រដ្ឋអ៊ិដស្លាមកំពុងតែឆក់ឱកាសនេះដើម្បីពង្រីកកម្លាំង និងដែនដីរបស់ពួកវាដែល នេះជាការគម្រាមកំហែងធំណាស់សម្រាប់ តំបន់ដើមបូព៌ា និងពិភពលោកយើង ទាំងមូល ។
ការប្រជុំនៅទីក្រុងវីយែន ប្រទេស អូទ្រីស កាលពីពេលកន្លងទៅបានប្រព្រឹត្ដិ ទៅរយៈពេល៨ម៉ោងឯណោះ ប៉ុន្ដែមិន បានបិទបញ្ចប់ទៅដោយមានលទ្ធផលអ្វីជាក់លាក់ទេ។ ក៏ប៉ុន្ដែនេះជាជំហានដំបូង ដែលយើងអាចចាត់ទុកថា ជាជោគជ័យ មួយដែរ ដោយសារកិច្ចប្រជុំនេះបាន ប្រមូលប្រទេសទាំងអស់១៧ ដែលមាន ចំណែកដឹងឮនិងជាប់ពាក់ព័ន្ធនឹងវាសនា របស់ស៊ីរី ហើយក្នុងនោះក៏ជាលើក ដំបូងដែរ ដែលអាមេរិកបានអនុញ្ញាតិ ឱ្យមានវត្ដមានរបស់អ៊ីរ៉ង់នៅក្នុងតុចរ ចា។ ការប្រមូលគ្នាមកនិយាយចរចា ត្រង់ទៅត្រង់មកបែបនេះវាជាជោគជ័យ ជាបឋមហើយ ។
អ៊ីរ៉ង់ជាប្រទេសមានតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់ ត្រូវដើរតួនាទីសំខានក្នុងការស្វែងរក សន្ដិភាពជួយដល់ពលរដ្ឋស៊ីរី បើមិន ដូច្នោះទេពលរដ្ឋស៊ីរីនឹងត្រូវដាច់បាយ ស្លាប់ជាច្រើនតទៅទៀត ។
ពលរដ្ឋស៊ីរីរស់នៅទីក្រុងាំដាយាបង្ខំចិតស៊ីអ្វីគ្រប់យ៉ាងដើម្បីរក្សាជីវិតរស់ នៅ ធ្វើឱ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង។ ប៉ុន្ដែទាំងនោះគ្រាន់តែជាផ្នែកមួយនៃជីវិត ពិតរបស់ពលរដ្ឋស៊ីរីដែលរស់នៅក្នុង ប្រទេសដែលមានសង្គ្រាម ។
ភាពអត់ឃ្លានគឺជាមច្ចរាជកំពុងតែផ្ដាច់ជីវិតពលរដ្ឋស៊ីរីរាប់លាននាក់។ សារព័ត៌មានស៊ីអិនអិនបានដកស្រង់ សម្ដីលោក Philip Luther តំណាងអង្គ ការលើកលែងទោសអន្ដរជាតិបានឱ្យដឹងថា ការអត់អាហារបរិភោគជាគ្រោះ មហន្ដរាយសម្លាប់ពលរដ្ឋស៊ីរីរាប់លាននាក់។ លោកបន្ដទៀតថានៅទូទាំងប្រទេស ស៊ីរីពលរដ្ឋបានស្លាប់ជាបន្ដបន្ទាប់ដោយសារអត់អាហារ។ ក្រុមប្រឆាំងនឹងរដ្ឋា ភិបាលស៊ីរីបានប្រើប្រាសថា ភាពអត់ ឃ្លាតរបស់ពលរដ្ឋធ្វើជាអាវុធក្នុងការ ធ្វើសង្គ្រាម បង្ខំឱ្យភាគីនីមួយៗត្រូវចុះ ចាញ់។ ប៉ុន្ដែសកម្មភាពបែបនេះនឹងធ្វើ ឱ្យពលរដ្ឋស្លូតត្រង់រាប់លាននាក់បាត់បង់ ជីវិត ។
ការទុកឱ្យពលរដ្ឋអត់អាហារស្លាប់គឺជាយុទ្ធសាស្ដ្រក្នុងការធ្វើសង្គ្រាមដែល ធ្លាប់បានប្រើប្រាស់តាំងពីមុនមកមិន មែនទើបតែកើតឡើងនាពេលនេះនៅ ក្នុងប្រទេសស៊ីរីនោះឡើយ។ ប្រទេសស៊ីរី បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំង ពីខែមីនាឆ្នាំ២០១១ មកទល់ពេលនេះ។ ទីក្រុងធំៗរបស់ស៊ីរីរងការវាយប្រហារ ប្រែក្លាយទៅជាគំនរបាក់បែកវាលរហោស្ថាន។ ពលរដ្ឋស៊ីរីរាប់សែននាក់ស្លាប់ និងជាង៤លាននាក់ត្រូវភៀសសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
តាមការប៉ាន់ប្រមាណនៅមុនសង្គ្រាម ស៊ីវិលកើតឡើងនៅឆ្នាំ២០១១ ពលរដ្ឋ ស៊ីរីប្រមាណ៨លាននាក់រស់នៅអាស្រ័យ ទៅលើរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។ តាមអង្គការផ្ដល់ជំនួយកុមារគិតដល់ឆ្នាំ២០១៣ សង្គ្រាមបានបំផ្លាញវិស័យ កសិកម្មគិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែ ប៉ុណ្ណោះសង្គ្រាមបានធ្វើឱ្យតម្លៃស្បៀង អាហារកើនឡើងខ្ពស់កប់ពពក ហើយ គ្មានទាំងអាហារលក់ទៀតផង ។
អ្នកស្រី Jamila ដែលជាជនភៀស ខ្លួនទៅកាន់ព្រំដែនស៊ីរីបាននិយាយថា រយៈពេល៤ថ្ងៃដែលគាត់ពួននៅក្នុងរូង គេចគ្រាប់កាំភ្លើង កូនប្រុសរបស់គាត់ ញាំបានតែនុំប័ងមួយចំណិតតូចប៉ុណ្ណោះនិងទឹក២កែវ។ ប៉ុន្ដែអ្វីគ្រប់យ៉ាងក៏ត្រូវ អស់ធ្វើឱ្យមនុស្សគ្រប់រូបធ្លាក់ក្នុងស្ថានភាពក្ដីអស់សង្ឃឹម ។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីតើពេលណាទើបបញ្ចប់? ហេតុអ្វីបានជាថ្នាក់ ដឹកនាំស៊ីរីនិងក្រុមប្រឆាំងមិនខ្វាយខ្វល់ពីស្ថានភាពរស់នៅរបស់ពលរដ្ឋទុកឱ្យ ពលរដ្ឋស្លាប់អស់ទើបបញ្ចប់សង្គ្រាមឬ?
ក្រុមអ្នកឯកទេសវិភាគបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីមិន អាចរកឃើញទីបញ្ចប់នោះឡើយ ប្រសិន បើលោក អាល់អាសាដ នៅតែបន្ដកាន់ អំណាចនោះហើយការវាយប្រហារទៅលើ ក្រុមអ៊ិអស្លាមបង្កើតរដ្ឋក៏មិនអាចបញ្ចប់ ដូចគ្នាដែរ។ បើលោក អាល់អាសាដ ចាកចេញពីតំណែងនោះសង្គ្រាមនឹងត្រូវបញ្ចប់ ហើយក្រុមIS ក៏ត្រូវរលាយបាត់ ដូចគ្នា ។
ការព្យាករណ៍ពីដំណាក់កាលផ្ដួលរលំ រដ្ឋាភិបាលទីក្រុងដាម៉ាកាសដឹកនាំដោយ លោក អាល់អាសាដ របស់លោកខាង លិចមិនអាចក្លាយទៅជាការពិតនោះ ឡើយហើយរដ្ឋធានីរបស់ស៊ីរីមិនងាយ ដួលរលំដូចក្ដីស្រមើស្រមៃ។ ដូច្នេះតើ មូលហេតុអ្វីបានជាសង្គ្រាមនៅក្នុងប្រទេស ស៊ីរីមិនអាចរកទីបញ្ចប់? មេដឹកនាំ ទាំងប៉ុន្មានដែលរងផលប៉ះពាល់ដោយ បដិវត្ដន៍ផ្កាម្លិះបានចាកចេញពីតំណែងអស់ទៅហើយខ្លះត្រូវជាប់គុកឬបាត់បង់ជីវិតទៀតផង។ ចុះចំណែកលោក អាល់ អាសាដ វិញមានអ្វីការពារបានជាអាច ឈរយ៉ាងរឹងមាំបើទោះសង្គ្រាមស៊ីវិលរាុំរ៉ៃជាច្រើនឆ្នាំហើយក៏ដោយ ?
តំបន់ដែលរដ្ឋាភិបាស៊ីរីគ្រប់គ្រងពលរដ្ឋរស់នៅបានយ៉ាងសុខសាន្ដកម្លាំង ទាហានលោក អាល់អាសាដ ដែលឆ្លង កាត់វគ្គបណ្ដុះបណ្ដាលយ៉ាងស្ទាត់ជំនាញនូវការការពារទីក្រុងជាមួយនឹងសព្វាវុធ ទំនើបៗដែលទិញពីប្រទេសរុស្ស៊ី។ ទាំង នោះហើយបានជាក្រុមបះបោរស៊ីរីបើ ទោះជាមានការគាំទ្រពីលោកខាងលិចក៏ពិបាកវាយលុករដ្ឋធានីទាំងនោះហើយបាន ធ្វើឱ្យលោក អាល់អាសាដ នៅតែបន្ដ ដឹកនាំស៊ីរីដដែល។ មួយវិញទៀតកម្លាំង ដែលការពាររដ្ឋធានីមានចិត្ដស្មោះត្រង់១០០ភាគរយទៅលើមេដឹកនាំរបស់ខ្លួនទាំងនោះហើយបានជាសត្រូវមិនអាចវាយ លុកចូលបាន ។
នៅក្នុងតំបន់យុទ្ធសាស្ដ្រដែលក្រុម បះបោរអាចវាយលុកចូលរដ្ឋធានីបាន នៅគឺតំបន់ជាយក្រុងJobar ហើយកម្លាំង ទាហាន អាល់អាសាដ ត្រូវការពារJobar ដោយសារតែទីនោះអាចការពារបេះដូងទីក្រុងដាម៉ាកាសបាន។ ផ្ទះរបស់ប្រធា នាធិបតី អាល់អាសាដ មានចម្ងាយតែ ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីJobar ហើយ ប្រសិនបើធ្លាក់ចូលក្នុងដៃក្រុមបះបោរ នោះទាហានលោក អាល់អាសាដ ពិបាក ការពារទីក្រុង ។
ក៏ប៉ុន្ដែពលរដ្ឋស៊ីរីដែលរស់នៅទីក្រុងដាម៉ាកាសមានការត្អួញត្អែរថា ទីក្រុង នេះកាន់តែរួមតូចពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសង្គ្រាមអូសបន្លាយរយៈ ពេល៤ឆ្នាំកន្លងមកហើយតំបន់ជាយ ក្រុងត្រូវដាក់បម្រាមដល់ពលរដ្ឋហាម ធ្វើដំណើរចុះឡើង។ការរួមតូចនោះធ្វើឱ្យទំនិញឡើងថ្លៃសេដ្ឋកិច្ចធ្លាក់ចុះជីវភាព ពលរដ្ឋក្រីក្រ ៕
ប្រែសម្រួល៖ ម៉ែវ សាធី