ហេតុ​អ្វី​បានជា​ពិភពលោក​ប្រឈម​នឹង​វីរុស​ចម្លែកៗ​គ្មាន​ឧស​ថ​ព្យាបាល​?

ចែករំលែក៖

​ការ​ភ័យ​ខ្លាច​ពី​វីរុស​អេ​បូ​ឡា​ទើបតែ​បាន​ឆ្លង​ផុត​ដោយ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ វីរុស​អេ​បូ​ឡា​មិន​មាន​ទៀត​ឡើយ​ ដោយ​គ្មាន​ករណី​ឆ្លង​វីរុស​នេះ​ជា​ថ្មី​ គឺជា​ការ​ជោគជ័យ​មួយ​ក្នុង​ការ​ទប់ស្កាត់​។​ ការ​ប្រកាស​ទាំងនោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ពេល​អស់​ក្តី​បារម្ភ​ពី​ការ​ឆ្លង​វីរុស​នេះ​ទៀត​ឡើយ​។​

​ភាព​សប្បាយ​រីករាយ​ពិតជា​មិន​អាច​រក្សា​បាន​យូរ​នោះ​ឡើយ​ គ្រាន់តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ ពិភពលោក​បាន​ប្រឈម​នៅ​ជំងឺ​ដ៏​កាច​សហាវ​មួយទៀត​គ្មាន​ថ្នាំ​ព្យាបាល​ បង្ក​ការ​ភ័យ​ព្រួយ​ជា​ថ្មី​ដល់​ពលរដ្ឋ​ជុំវិញ​ពិភពលោក​នៅ​គឺ​វីរុស​ Zika​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា​វីរុស​ស៊ី​ខួរក្បាល​មនុស្ស​។​ នៅ​ពេល​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​ត្រូវ​ស្វិត​ខួរក្បាល​ឈាន​ដល់​ការ​ស្លាប់​។​

​ជំងឺ​ចម្លែកៗ​ទាំងនោះ​កើត​ចេញ​មកពីណា​?​ ទាំងនោះ​គឺជា​ច​ម្ង​ល់​របស់​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ។​ ក​ក្តា​ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​ចម្លែកៗ​ទាំងនោះ​គឺ​ដោយសារ​តែ​វិទ្យាសាស្ត្រ​ជឿនលឿន​ និង​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​ហេតុ​ ។​ កន្លង​មក​អង្គការ​ពិភពលោក​ធ្លាប់​បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​ផ្សេងៗ​ដែល​អាច​សម្លាប់​មនុស្ស​ជា​ច្រើន​ ទន្ទឹម​នឹង​គ្រោះ​ធម្មជាតិ​ បង្ក​ឡើង​ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ​។​

​គួរ​បញ្ជាក់​ថា​មេរោគ​នេះ​បណ្ដាល​ឲ្យ​ទារក​ ពេល​កើតមក​គឺ​មាន​ក្បាល​តូច​ខុស​ប្រក្រតី​ មេរោគ​នេះ​បាន​កើនឡើង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ពី​១៦៣​ករណី​ក្នុង​ ១​ឆ្នាំ​គិត​ជា​មធ្យម​ ហើយ​គេ​សង្ស័យ​ថា​មាន​អ្នកជំងឺ​ជាង​៣.៧១៨​នាក់​ គិត​ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ​នេះ​មក​ថែម​ទាំង​មាន​ទារក​ចំនួន​៦៨​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​៕​

res

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print