ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) របួសធ្ងន់ ៦នាក់ (ស្រី ១នាក់) ពុំមានរងរបួស ស្រាល និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ៤នាក់ (យប់ ៣នាក់)។ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូច ២គ្រឿង និងរថយន្តធំ ៣គ្រឿង និងយានផេ្សងៗ ២គ្រឿងផងដែរ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក ប្រជែងគ្រោះថ្នាក់ ១លើក ស្រវឹង ២លើក បត់គ្រោះថ្នាក់ ១លើក និងបើកប្រជែង ១លើក ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៨៦៣៩គ្រឿង បានធ្វើការអប់រំមាន ៤៣៦៨គ្រឿង និងពិន័យសរុប ២៨៨៧គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕