របួសធ្ងន់និងស្រាល៣នាក់ខណៈម៉ូតូ២គ្រឿងបុកគ្នាស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងជោកជាំជិះម៉ូតូមួយគ្រឿងម៉ាក អាយខុនជ្រុលទៅបុកម៉ូតូម៉ាកហុងដា ឌ្រីមសេ125ដែលជិះបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់និងស្រាលចំនួនបីនាក់។

IMG-20160130-WA0001

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៣និង១០នាទីយប់​ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៦​ នៅចំណុចខាងមុខក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុុជា​ តាមបណ្ដោយផ្លូវលេខ១៣​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

​ យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក​ អាយខុន​ ពណ៍លឿងលាយសរ​ ពាក់ស្លាកលេខ​ ព្រះវិហារ1B-0792 ស្ថិតក្នុងស្ថានភាពស្រវឹងជោក​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣​ ទិសដៅពីជើងទៅត្បូង​ជិះនឿនមិនបានប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូម៉ាក ឌ្រីមសេ125 ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1H-4773​ ជិះដោយបុរសនារីពីរនាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលអោយអ្នកជិះម៉ូតូអាយខុនរងរបួសបែកក្បាលនិងបុរសអ្នកបើកម៉ូតូឌ្រីមសង់រងរួសបែកចិញ្ចើមរីឯនារីជិះខាងក្រោយរងរបួសស្រាល។

​ ក្រោយកើតហេតុភាគីទាំងសងខាងនិយាយមិនត្រូវគ្នាបើទោះជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ទើបកម្លាំងនគបាល ជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ​ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

IMG-20160130-WA0000

IMG-20160130-WA0005

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print