ចាប់ ពីថ្ងៃ១ ខែកញ្ញាទៅសាលាឧទ្ធរណ៍ ព្រះសីហនុ នឹង ដំណើរការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមប្រកាសរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែលចេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០សាលាឧទ្ធរណ៍តំបន់ ព្រះសីហនុ នឹងចាប់ផ្តើមដំណើរជាផ្លូវការ ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។

សូមជម្រាបថា៖ សាលាឧទ្ធរណ៍ តំបន់ ព្រះសីហនុ ត្រូវដាក់ឲ្យដំណើរការ ស្រប នឹងសាលាឧទ្ធរណ៍ តំបន់ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ តំបន់បាត់ដំបង តាំងពីខែមេសា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែ ពេលនោះ អគារនៃសាលាឧទ្ធរណ៍តំបន់ ព្រះសីហនុមិនទាន់ សាងសង់រួចរាល់ ទើបត្រូវពន្យារពេលមកដល់ពេលនេះវិញ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ា លីន បានឱ្យដឹងថា៖ ដល់ ខែកញ្ញា ឆ្នាំ ២០២០ អគារសាលាឧទ្ធរណ៍តំបន់ ព្រះសីហនុ នឹង អាចសាងសង់រួចរាល់ ហើយនឹងអាច ចាប់ផ្តើមបើកដំណើរការបាន ។

លោក ជិន ម៉ា លីន បានលើកឡើងថា ប្រធានអនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលផ្សេងទៀត នៃសាលាឧទ្ធរណ៍ តំបន់ ទាំង៣ ត្រូវបានតែងតាំងរួចរាល់ ហើយ ។ យ៉ាងណាលោក អះអាងថាអាច នឹងមានការតែងតាំង មន្ត្រី មួយចំនួនតាម ក្រោយទៀត ។

សូមបញ្ជាក់ថា៖ ពីមុនកម្ពុជាមានសាលាឧទ្ធរណ៍ភ្នំពេញ តែមួយប៉ុណ្ណោះ គឺ ស្ថិតក្នុងបរិវេណ នៃក្រសួងយុត្តិធម៌ នៅមុខ ព្រះបរមរាជវាំង ។ តែបច្ចុប្បន្ន សាលាឧទ្ធរណ៍ ត្រូវបាន បង្កើតឡើង ៣ បន្ថែមទៀត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print