ប្រធានរដ្ឋសភាអាមេរិកហៅវីរុសកូវីដ​-១៩​ថាជា​« វីរុសត្រាំ​»

ចែករំលែក៖

កន្លងមកលោកត្រាំ តែងតែហៅវីរុសកូវីដ​-១៩​ ថាជាវីរុសចិន ដោយលោកចាត់ទុកថា វីរុសនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិន​។ ប៉ុន្តែនៅពេលនេះ​ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅវីរុសកូវីដ​-១៩​ថាជា«វីរុស​ត្រាំ»។
សកម្មភាពខាងលើ​កើតឡើងក្នុងពេលដែលលោកត្រាំ ដំណើរការកិច្ចប្រជុំក្រុមទប់ស្កាត់កូវីដ​-១៩មកពីបណ្តារដ្ឋនៅក្នុងសប្តាហ៍នេះ ។ ជាមួយគ្នានេះដែរ លោកត្រាំ​បាន​អំពាវនាវដល់ពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់គ្នានៅទីសាធារណៈ។ មិនតែប៉ុណ្ណោះលោកត្រាំ​បានបញ្ជាក់ថា កូវីដ​-១៩​អាចនឹងអាក្រក់ជាងនេះ​។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្ស​ន៍CNN ប្រធានរដ្ឋសភាអាមេរិក​លោកស្រី​Nancy Pelosi បានបញ្ជាក់ថា ការខិតខំរបស់លោកត្រាំ​ក្នុងការទប់ស្កាត់កូវីដ-១៩​ គឺមានតិចតួចតែប៉ុណ្ណោះ ហើយបានយឺតយ៉ាវខ្លាំងណាស់។
លោកស្រី Nancy Pelosi បានលើកឡើងថា «ខ្ញុំគិតថា​ អ្វីដែលលោកត្រាំនិយាយនៅពេលនេះ គឺជាការទទួលស្គល់កំហុសឆ្គងរបស់ខ្លួន​ តាមរយៈការអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ ហើយ​លោកត្រាំ​ក៏បានយល់ពី​កូវីដ​ថាមិនមែនជារឿងលេងសើចឡើយ។ ការឆ្លងរាលដាលនៅអាមេរិក កើនឡើងខ្ពស់គឺដោយសារតែលោកត្រាំមិនមានសកម្មភាពទប់ស្កាត់​។ លោកស្រី ក៏បានហៅវីរុសកូវីដ​-១៩​ថាជា វីរុសត្រាំ ។
អ្នកដឹកនាំកម្មវិធីរបស់CNN បានសួរថា ហេតុអ្វីបានជាលោកស្រីហៅថាវីរុសត្រាំ ? លោកស្រីNancy Pelosi បានបញ្ជាក់ថា «ប្រសិនបើប៉ុន្មានខែមុន លោកត្រាំ អំពាវនាវឲ្យពលរដ្ឋពាក់ម៉ាស់ អនុវត្តច្បាប់គម្លាតសង្គម​គឺមិនមានអ្នកឆ្លងច្រើនបែបនេះឡើយ​។ទាំងនោះហើយទើបខ្ញុំហៅថា​«វីរុសត្រាំ»។ មកទល់ពេលនេះអាមេរិក មានករណីឆ្លងកូវីដ​-១៩ ជាង​៤លាននាក់ហើយ និងស្លាប់ជាង​១៤៥ពាន់នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print