លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូន កម្មករកម្មការិនីចំនួន៣០០នាក់ ដែលកំពុងបម្រើការនៅក្នុងរោងចក្រ ថប ស្ពត ថេកស្តាយ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនី ចំនួន៣០០នាក់ ដែលកំពុងបម្រើការនៅក្នុង រោងចក្រ ថប ស្ពត ថេកស្តាយ៍ (Top Sport Textstyle. Ltd) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស មហាតាន់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០១៦។

ក្នុងឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ ទៅកាន់កម្មករ កម្មការិនីថា៖ យើងមានអ្វីៗសព្វថ្ងៃនេះ ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន វត្តអារម្យ ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ គឺដោយសារគុណគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកនៅ ខេត្តស្វាយរៀងមានការរីកចម្រើនខ្លាំងលើវិស័យឧស្សាហកម្ម ក្នុងនោះបានស្រូបយកកម្លាំងពលកម្មយ៉ាងច្រើនបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ ដែលជៀសផុតពីការធ្វើចំណាកស្រុក និងចួលរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រ។

លោកជំទាវក៏បានសំណូមពរដល់កម្មករ និងកម្មការិនីទាំងអស់ ត្រូវចេះគោរពតាមច្បាប់ដែលបានកំណត់ និងមិនត្រូវបង្ករភាព អនាធិបតេយ្យ បង្ករហឹង្សា ការធ្វើបាតុកម្ម កុបកម្មផ្សេងៗបង្ករឲ្យមាន ការ លំបាកដល់ក្រុមហ៊ុន និងរាំងស្ទះដល់ដំណើរការរបស់ក្រុមហ៊ុន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដំណើរការនៃការអភិវឌ្ឍនរបស់ប្រទេសជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print