ក្លិបការពារជាតិបង្ហាញកីឡាករថ្មី១០នាក់ជាមួយ​សម្លៀកបំពាក់ចំនួន២ឈុតព្រមទាំង​ចុះ​កុង​ត្រានិង​ដៃគូឧបត្ថម្ភ​​​ត្រៀម​រដូវ​កាល២០១៦

ចែករំលែក៖

ភ្នំពេញ៖ ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានបង្ហាញសាច់ដុំរបស់ខ្លួន មុនរដូវកាលលីកឆ្នាំ២០១៦មកដល់ស្របពេលដែលក្លិបធំៗចំនួន៩ផ្សេងទៀងសុទ្ធតែបង្ហាញពីមហិច្ឆតាខ្លាំងសម្រាប់ការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីក។ ដោយឡែលក្លិបបាល់ទាត់ក្រសួងការពារជាតិ បាននាំកីឡាករចំណូលថ្មីដើម្បីមកជួយពង្រឹងក្រុមរបស់រហូតដល់១០នាក់ជាមួយសម្លៀកបំពាកថ្មីចំនួន២ឈុតនិង បានចុះកុងត្រាជាមួយដៃគូឧត្តម្ភពង្រឹងនូវហិរញ្ញវត្ថុរបស់សម្រាប់ការប្រកួតលីករដូវកាលឆ្នាំ២០១៦នេះកាលពីល្ងាចថ្ងៃទី២៩ខែមករាឆ្នាំ២០១៦នៅពហុកីឡដ្ឋាន (ស្តាតចាស់)។
លោកទេព ឡុងរចនា គ្រូបង្កោល របស់ក្លិបការពារជាតិ បានឲ្យដឹងថា សម្រាប់រដូវកាសថ្មីឆ្នាំនេះ ក្លិបបាននាំយកកីឡាបរទេសអាស៊ី៤នាក់ និងកីឡាករក្នុងស្រុក៦នាក់ដើម្បីហ្វឹកហាត់ត្រៀមជើងការ ក្នុង នោះកីឡាបរទេស ២នាក់ មកពីជប៉ុន ទី១ឈ្មោះ YANAGIDATE TAKU ទី២ឈ្មោះ YANAGIDATE TAZUពីរនាក់គឺជាបងប្អូនបង្កើត ។ ចំណែកឯកីឡាករបរទេស២នាក់មកពីកូរ៉េខាងជើង ទី១ឈ្មោះ KIM KYON HUN និងឈ្មោះ CHEO MYONG HO។

លោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ក្លិបក្រសួងការពារជាតិ បានបង្ហើបឲ្យដឹងថា ក្លិបកំពុងពិចារណារកកីឡាករបរទេសថ្មីបន្ថែមម្នាក់ទៀតពីព្រោះការប្រកួតលីករដូវកាលឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុញ្ញាត់ឲ្យក្រុមនីមួយៗអាចដាក់កីឡាករបរទេសបាននៅលើទីលាន រហូតដល់ទៅ៤នាក់។

បើទោះបីក្លិបការពារជាតិនូវមិនទាន់រកកីឡាករបរទេសថ្មីបន្ថែមទៀនបាន ប៉ុន្តែក្លិបក៏បានកៀរគរកីឡាករក្នុងស្រុកបន្ថែមបាន៦នាក់ផងដែរ ក្នុងនោះកីឡា២នាក់ធ្លាប់លេងឲ្យក្លិបBBU និង៤នាក់ទៀតកីឡាករដែលទើបឡើងពីយុវជនអាយុ១៩ឆ្នាំ។

លោក ឈុន សំណាង ​ប្រធាន​ផ្នែក​ទី​ផ្សា​របស់ក្រុម​ហ៊ុន​​ V9BET ​បាន​បង្ហាញពីការចូលរួមឧបត្ថម្ភរបស់​ថា ​​​ការ​ចុះ​កុងត្រា​​ជួយ​ឧបត្ថម្ភក្លិបការជារជាតិនារដូវកាលថ្មីនេះ ដោយសារតែក្លិបការពារជាតិជាក្លិបរបស់រដ្ឋ ហើយពុំសូវរកចំណូលផ្គត់ផ្គងក្លិបបានគ្រប់គ្រាន់ ដូច្នេះក្រុមហ៊ុន V9BET ​ជួនថវិកា​ ​សម្រាប់​ឲ្យ​ក្លិប​​ក្រសួង​ការ​ពារ​ជាតិ​​យក​ទៅ​ប្រើ​ប្រាស់​​​លើ​ការ​ចំណាយ​ផ្សេងៗ។

លោកបន្តទៀតថា ការ​​ឧបត្ថម្ភនាពេល​​នេះ​ដោយ​សារ​​លោក​យល់ឃើញ​ថា ​ក្រុម​កីឡាករ​ក្រសួង​​ការពារ​ជាតិ​​ជា​ក្រុម​របស់​រដ្ឋ​ ហើយ​ថវិកា​ដែល​ក្លិប​រក​បាន​ភាគ​​ច្រើនជា​​​ចំណូល​របស់​​​រដ្ឋ។

ទន្ទឹមនិងការឧបត្ថម្ភរបស់ V9BET ខាងលើនេះដែរ លោក ខូវ ឆាយ​ អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្លិប​ក្រសួង​ការ​​ពារ​ជាតិ​ បាន​ឲ្យ​ដឹង​​ថា ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ក្រុមហ៊ុន​​​​នេះ​បានជួយ​ឧបត្ថម្ភ​​ដល់​ក្រុម​របស់​លោក។ ដើម្បី​ជា​ការ​តបស្នង​​ដល់​ម្ចាស់​ឧបត្ថម្ភ ​លោក​នឹង​​​ប្រឹងប្រែង​​ធ្វើ​​យ៉ាង​ណាឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​​លេង​​​ខ្លាំង​ជាង​រដូ​វ​កាល​មុន​។សម្រាប់​រដូវ​កាល​​ថ្មី២០១៦ នេះ​​ សម្លៀក​បំពាក់​​​​ពណ៌​ក្រហម​​​សម្គាល់​លេងក្នុង​ដី រីឯពណ៌​ខៀវ​សម្គាល់លេងនៅ​ក្រៅ​ដី៕ សារីម 

...

    
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print