អន្តរជាតិ៖ បើយោងតាមការឲ្យដឹងរបស់អ្នកជំនាញសត្វក្នុងប្រទេសប៉ាគីស្ថាន លោក Safwan Shahab Ahmad បានឲ្យដឹងនៅថ្មីៗនេះថាសត្វដំរីដ៏កំសត់មួយក្បាលឈ្មោះ Kaavan បានបញ្ជេញអាកប្បកិរិយាខុសប្រក្រតីហាក់បីដូចជាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដៃគូរបស់វាឈ្មោះSaheli បានស្លាប់តាំងពីឆ្នាំ ២០១២មកម្លេះ ហើយវាត្រូវនៅឯកោតែម្នាក់ឯង ។
ដោយសារតែមូលហេតុទាំងអស់នេះ ទើបតុលាការក៏បានសម្រេចឲ្យ Kaavan មកនៅជម្រកដែលសមរម្យ ក្នុងនោះអ្នកជំនាញក៏បានលើកឡើងពីសួនសត្វនៅកម្ពុជាដែលមានផ្ទៃដីជាង ១០១គីឡូម៉ែត្រការ៉េ ហើយឆាប់ៗខាងមុខនេះ Kaavan នឹងមករស់នៅក្នុងប្រទេសកម្ពុជាយើងជាមួយដំរីផ្សេងៗទៀតជាច្រើន ។
សូមជម្រាបថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើងដោយតុលាការនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីឱ្យដំរីអាស៊ីមួយនេះបានមករស់នៅក្នុងសួនសត្វកម្ពុជា ដែលមានដំរីប្រមាណជា ៨០ក្បាលជាមួយការមើលថែយ៉ាងដិតដល់ពីសំណាក់អ្នកជំនាញផងដែរ ។
គួរបញ្ជាក់ថា សកម្មជនសត្វការពារសត្វទូតាំងពិភពលោក ក្នុងការឲ្យដោះលែងសត្វដ៏កំសត់មួយនេះ ក៏បានធ្វើយុទ្ធនាការសម្រាប់ការមានសេរីភាពរបស់ Kaavan ដោយចោទប្រកាន់ថា សួនសត្វ Islamabad បានដាក់វាឱ្យនៅឯកោ ដាក់ច្រវ៉ាក់ នឹងមិនបានផ្តល់ការមើលថែ និងផ្តល់ជម្រកបានត្រឹមត្រូវ ក្នុងកំឡុងពេលរដូវក្តៅ ៕ដោយ៖ស តារា