ចិន នឹងវៀតណាមបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែកក្កដាថ្មីៗនេះ មានកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការដឹកនាំចិនវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមទីភ្នាក់ងារAKP ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ

លោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

ក្នុងកិច្ចប្រជុំនោះលោក Wang រដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក ប្រទេសចិន នឹងវៀតណាម បានបំពេញតួនាទីយ៉ាងពេញលេញទៅតាមគុណសម្បត្តិរបស់ស្ថាប័នរៀងៗខ្លួន ហើយបានគ្រប់គ្រងការរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីក្រសួងការបរទេសចិន បន្ថែមថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ១៨ភាគរយបើប្រៀបធៀបទៅនឹងនិន្នាការនៅឆមាសទីមួយនៃឆ្នាំនេះ ដែលជាការបង្ហាញអំពីទំហំធំ និងគុណសម្បត្តិបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ដោយឡែកសម្រាប់ភាគីវៀតណាមវិញ លោក Pham ក៏បានឲ្យដឹងដែរថា ជាវិជ្ជមានអំពីការវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នឹងបានបង្ហាញនូវទំនុកចិត្តទៅលើទស្សនវិស័យអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងវៀតណាមចិន។

គួរបញ្ជាក់ថា បច្ចុប្បន្នភាគីទាំងពីរ បានឯកភាពគ្នាប្រារព្ធពិធីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាឱកាសមួយដើម្បីបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិធានការប្រឆាំងនឹងជំងឺរាតត្បាតជាដើម៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print