អាជ្ញាធរខេត្តសៀមរាប៖ ចុះផ្អាកទីតាំងខារ៉ាអូខេ ចំនួន៣កន្លែងទាំងយប់ ក្រោយលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តសៀមរាប៖ ទីតាំងហាងខារ៉ាអូខេ (KTV) ចំនួន៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកទាំងយប់

យោងតាមប្រភពព័ត៍មានពីក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចទីតាំងទាំង ៣កន្លែងនោះរួមមាន៖ ខារ៉ាអូខេយីហោម៉ាយ វ៉យ My Voice KTV”, ខារ៉ាអូខេយីហោពន្លឺ គ្រួសារ Ponleu Krousar KTV”, ខារ៉ាអូខេយីហោសំនៀងគ្រួសារ Samnieng Krousar KTV” ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ប្រភពដដែរបន្តថា បន្ទាប់ពីធ្វើការត្រួតពុនិត្យរួច ឃើញថាទីតាំងទាំងអស់នោះ មិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។

ក្រោយប្រតិបត្តិការក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុ និងណែនាំឱ្យម្ចាស់អាជីវកម្មឲ្យផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់ រាជរដ្ឋាភិបាលសារជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print