ខេត្តកោះកុង៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ៦ គ្រឿង មួកសុវត្ថិភាពចំនួន ១២ មួក (ចែកជូនមន្ត្រីពន្ធនាគារ) និងបានជូនអំណោយដល់អ្នកទោស ដែលមានជំងឺអេដស៍ ជំងឺរាំរៃ អ្នកទោសមានផ្ទៃពោះ និងក្មេងតាមម្តាយចំនួន ៤០ នាក់។
អំណោយជាកង្ហារបឺតខ្យល់ ដែលពន្ធនាគារខេត្ត ទទួលបានសរុបមកដល់ពេលនេះមាន ចំនួន ២០ គ្រឿង ដោយកន្លងមក លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានកៀរគរសប្បុរសជននានា និងបានជូនកង្ហារបឺតខ្យល់ចំនួន ១៤ គ្រឿង ដល់ពន្ធនាគារខេត្ត រួចមកហើយ។ កង្ហារបឺតខ្យល់២០គ្រឿងនេះនឹងត្រូវយកទៅបំពាក់តាមអគារស្នាក់នៅ និងអគារផ្សេងៗ ទៀតនៅក្នុងពន្ធនាគារ ដើម្បីសំរួលដល់បរិយាកាសរស់នៅ របស់អ្នកទោស និងការបំពេញការងាររបស់មន្រ្តីពន្ធនាគារ៕
...
ដោយ៖ សិលា