ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្រុកកៀនស្វាយបានប្រារព្ធពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់យុវកាយរឹទ្ធិជាតិកម្ពុជាសិស្សានុសិស្សាចំនួន៩៤០នាក់នៅរមណីដ្ធានវត្តកៀនស្វាយក្រៅ ។
ក្រោមវត្តមាន លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ជាប្រធានក្រុមប្រឹក្សាកាយរិទ្ធជាតិកម្ពុជាខេត្តកណ្តាល និងលោក ម៉ក់ ពេជ្ចរិទ្ធ ប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុកអគ្គនាយកដ្ធានកាំកុងត្រួល នៃក្រសួងពាណិជ្ចកម្ម និងជាអនុប្រធានទី១ គណៈពង្រឹងមូលដ្ធានស្រុកកៀនស្វាយ លោកអ៊ូ ឈាង អភិបាលស្រុក អាជ្ញាធរភូមិ ឃំុ លោកគ្រួ អ្នកគ្រួ និងមន្ត្រីក្រោមឱវាទព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
បន្ទាប់ស្តាប់របាយការណ៍ របស់លោកអ៊ូ ឈាង អភិបាល ស្រុកកៀនស្វាយ ស្តីពីស្ថាន ភាពទូទៅនៅក្នុងស្រុករួចមក លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោកម៉ក់ ពេជ្ជរិទ្ធ ប្រធាននាយកដ្ឋានកាំកុងត្រូង បានមានមតិសំណេះសំណាលជាយុវកាយរិទ្ធដែលមានខ្លឹមសារដូចគ្នាថា ក្មួយៗទាំង អស់គឺជាបន្តវេន ជាទំពាំង ស្នងឫស្សី ដូច្នេះត្រូវខិត ខំរៀនសូត្រអោយបានពូកែ ត្រូវធ្វើអំពើល្អចេះជួយគ្នាទៅវិញទៅមកធ្វើខ្លួនអោយក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ ។ ជៀសឲ្យឆ្ងាយពីទង្វើអបាយមុខផ្សេងៗនាំឲ្យខូចអនាគត់ ។ ជាមួយគ្នានេះដែរសូមប្អូនៗនិងក្មួយៗ ត្រូវគោរពច្បាប់ចរាចរអោយបានគ្រប់ៗ ពាក់មួកសុវត្ថិភាពទោះជិតក្តីឆ្ងាយក្តី ព្រោះថាមួកសុវត្ថិភាពនេះគឺមានគុណប្រយោជន៍ និងគុណតម្លៃណាស់អាចការពារជីវិតរបស់ក្មួយៗអោយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
មួយផ្នែកទៀតត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងសកម្មភាពទំនើងផ្សេងៗទៀត ដែលប៉ះពាល់ដល់សង្គមជាតិក៍ដូចជាក្រុមគ្រួសាត ។ អ្វីដែលជាទង្វើល្អទៀតនោះក្មួយៗ ត្រូវចូលរួមចំណែកក្នុង ការងារសង្គម ផ្សព្វផ្សាយច្បាប់ចរាចរដល់បងប្អូននិងមិត្តភក្តិ ធ្វើការអប់រំណែបន្តដល់មិត្តភក្តិដែលដើរផ្លូវខុស ។
ក្នុងថ្ងៃនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ បានបញ្ជ្រៀបដល់យុវកាយរិទ្ធនិងប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នចំពោះម្ហូបអាហារដែលដាក់តាំងលក់នៅលើ
ទីផ្សារតហរូវពិនិត្យអោយបានត្រឹមត្រូវមុននិងទិញមកបរិភោគ ព្រោះម្ហូបអាហារមួយចំនួនហួសកាលបរិច្ឆេត និងខ្លះទៀតមានដាក់សារធាតុគីមីមានឃាត់ដើម្បីអោយនៅស្រស់ ម្ហូបអាហារប្រភេទ នេះ ធ្វើអោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ក្នុងថ្ងៃនេះដែ សិស្សានុសិស្ស និងយុវកាយរិទ្អកាយ រិទ្ធិជាតិកម្ពុជាចំនួន៩៤០នាក់ក្នុងម្នាក់ៗបានទទួលថវិការ១មុឺនរៀលនិងកន្សែងពោះគោ១ដោយឡែកក្រុមភ្លេងកាយរឹទ្ធិជាតិកម្ពុជា៤០នាក់ក្នុងម្នាក់ៗបានទទួលថវិកា៥មុឺនរៀលនិងកន្សែងពោះគោ១និងលោកគ្រួអ្នកគ្រួ.មេភូមិ-មេឃំុជាង ១០០ នាក់ក្នុងម្នាកៗទទួលបានកន្សែងពោះ១ ៕
ដោយ៖ សណ្តោស