ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានព្រមានថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យេីងមិនអាចមេីលរំលងបានឡេីយ។ ដូច្នេះហេីយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី បានបញ្ជាក់ថា ថ្ងៃនេះ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រេីនណាស់ ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដេីរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកេីតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ។
លោកស្រី សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។
សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា និងសូមអរគុណ៕
ដោយ៖ សិលា