លោក ស ថេត ចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន​ និងនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ តែងតែឆ្លៀតពេលចុងសប្តាហ៍ដេីម្បីចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន​ និងនៅមន្ទីរពេទ្យ
ដោយក្តីអាណិត​ និងយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ​ លោកស្នងការ​ តែងតែចំណាយពេលចុងសប្តាហ៍ដេីម្បីចុះសួរសុរសុខទុក្ខដោយផ្ទាល់​ ដេីម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់​ ជាពិសេសជាការលេីកទឹកចិត្តមួយដ៏ខ្លាំងចំពោះមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ​ចំនួន​៨នាក់ ក្នុងឱកាសនោះដែរ លោកស្នងការបានណែនាំដល់មន្ត្រីទាំងអស់ឲ្យថែទាំសុខភាពឲ្យបានល្អ​ ជាពិសេសប្រាប់ឲ្យមន្ត្រីរួមការងារទាំងអស់ចំណាយពេលខ្លះមកសួរសុខទុក្ខគាត់​ ចៀសវាងទុកគាត់ឲ្យនៅឯការម្នាក់ឯងស្របពេលដែលគាត់កំពុងមានជំងឺ​ ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ​ ធ្វេីឲ្យមន្ត្រីកំពុងសម្រាកព្យាបាលជំងឺមានអារម្មណ៍​ និងទឹកចិត្តសប្បាយរីករាយ​ ហេីយក៏បានអរគុណយ៉ាងខ្លាំងដល់ឯកឧត្តមស្នងការដែលបានចំណាយពេលដ៏មានតម្លៃដេីម្បីសួរសុខទុក្ខពួកគាត់​ ជាមួយនោះដែរលោកស្នងការ​បាននាំយកសម្ភារ:​និងថវិកាមួយចំនួនដេីម្បីជួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ការព្យាបាលផងដែរ​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print