ខេត្តត្បូងឃ្មុំ ៖ គីង្គក់ជាសត្វមួយប្រភេទដែលអាចយកទៅធ្វេីម្ហូបទទួលទានបាន តែត្រូវលាងសម្អាតនិងយកគ្រឿងក្នុង ចេញអស់ បេីធ្វេសប្រហែសងាយអាចធ្វេីអោយបាត់បង់ជីវិតក្នុងរយ:ពេលខ្លីបំផុត ។
តាមសេចក្តីរាយការណ៍បឋមមកកាន់អង្គភាពនគរដ្រេហ្គនប្រាប់ថា មានករណី មនុស្សស្លាប់ដោយសារពុល បេីទោះនាំ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពី ចាប់យកសត្វគីង្គក់ទៅធ្វេីម្ហូបទទួលទាន ហេីយបានបង្កការភ្ញាក់ផ្អេីលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១ រសៀល ។
សមត្ថកិច្ចដែលចុះទៅពិនិត្យអះអាងថា ជនរងគ្រោះឈ្មោះ ប៊ុន ពេក អាយុប្រហែល៦០ឆ្នាំ រស់នៅទីតាំងកើតហេតុភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សម្មត្ថកិច្ចនគរបាលស្រុកមេមត់បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ បែកពពុះមាត់ដោយសារពុលគីង្គក់ ក្រោយយកទៅធ្វេីម្ហូបទទួលទាន ៕ដោយ ៖ វណ្ណៈ
...