វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធ ឧបករណ៍វិទ្យុនាំផ្លូវ អាកាសនៅក្នុងដែនអាកាស

ចែករំលែក៖

ភ្នំពេញ៖ « វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា »ត្រូវបានប្រារព្ធពិធីចុះហត្ថលេខា លើ ប្រកាសអន្តរក្រសួង រវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន ។
ប្រកាសរួមស្តីពី « វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធ ឧបករណ៍វិទ្យុនាំផ្លូវ អាកាសនៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា » មានគោល បំណងត្រួតពិនិត្យទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ហ្វេកង់ស៍វិទ្យុ ដែលបង្កការឆ្លង រំខាន ចូលហ្វេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print