សាខាកាកបាទក្រហមកម្ពុជាខេត្ត​បាត់ដំបង​ នាំយកអំណោយមនុស្សធម៌ជូនស្ត្រីភ្លើងឆេះផ្ទះ ដែលមាន៩នាក់ក្នុងបន្ទុកគ្រួសារក្រីក្រ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត​បាត់ដំបង​,នាព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត​គឹមស៊ាន ប្រធានគណៈ​កម្មាធិការ​សាខា​បានចាត់តាំងប្រតិភូសាខាដឹកនាំដោយលោក កង ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការីដោយមានការអញ្ចើញចូលរួមពីលោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តជូនលោកស្រី គង់ សាបាន អាយុ៥៩ឆ្នាំ មាន បន្ទុកគ្រួសារចំនួន៩នាក់ដែលរង គ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ ទាំងស្រុងជាប្រភេទផ្ទះឈើ បណ្តាលមកឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង១៨និង៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្ត​បាត់ដំបង ។​

ក្នុងឱកាសជួបសំណេះសំណាល ជាមួយគ្រួសាររងគ្រោះ លោកកង ប៊ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​រ៉ា​នី​ហ៊ុន​សែន​ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះបងប្អូនចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ បណ្ដាលឲ្យខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន ហើយកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
ជាមួយគ្នានោះសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ចៀសវាងកើតឡើងដូចករណីខាងលើ។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖
. អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធវីឃែរ ៤កេស.មី ១កេស.សំពត់តង់ ១.ទឹកត្រី ១ យួរ​.ត្រីខ 1 យួរមុង ១ ,ភួយ ១ ,ខ្នើយ២ អាវយឺត៣ និងគ្រឿងឧបភោគ​បរិភោគ​របស់ប្រើប្រាស់ផ្ទះបាយមួយចំនួនព្រមទាំង ថវិកាមួយ​ចំនួនផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print