ក្រោយរកឃើញករណីកូវីដ១៩ក្នុងស្រុក វៀតណាមជម្លៀសពលរដ្ឋប្រមាណ ៨០,០០០នាក់ចេញពីទីក្រុងដាណាង ដឹកតាមយន្តហោះ១ថ្ងៃ១០០ជើង

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាម បច្ចុប្បន្ននេះកំពុងជម្លៀសប្រជាជនប្រមាណ ៨០,០០០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកចេញពីទីក្រុងដាណាងភាគកណ្តាល បន្ទាប់ពីមានពលរដ្ឋខ្លួនចំនួន ៣នាក់ បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ហើយគិតត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ទីក្រុងនេះមានករណីវិជ្ជមានជំងឺ COVID-19 ក្នុងស្រុកដល់ទៅ ៤ករណី។ នេះបីយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ

នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ រដ្ឋាភិបាលវៀតណាម បាននិយាយថា ការជម្លៀសចេញនឹងចំណាយពេលយ៉ាងតិច ៤ថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដោយដឹកជញ្ជូនតាមយន្តហោះប្រមាណជា ១០០ ជើង ជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាង ទៅទីក្រុងចំនួន ១១ ផ្សេងទៀតរបស់ប្រទេសវៀតណាម។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទើបតែបានប្រកាសពីការប្រុងប្រយ័ត្នថ្មីៗ បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ជាងលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ ចាប់តាំងពីខែមេសា ហើយបានរកឃើញ ៣ករណីទៀត នៅថ្ងៃអាទិត្យ ដែលករណីក្នុងសហគមន៍ទាំងអស់សុទ្ធតែនៅក្នុងទីក្រុងដាណាង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print