ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សូមប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ។ បន្ទាប់ពីមានករណីបំភ្លៃព័ត៌មានថា៖ ជម្រាបជូនចៅជាព័ត៌មាន-តាមព័ត៌មានក្រៅផ្លូវការពីក្មួយបង្កើតរបស់លោក មិញ សុធីវណ្ណ(តូ) អ្នកលេងភ្លេង និងជាឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ បានប្រាប់កូនតាថា តូគាត់មានឆ្លងកូវីដពីប្រពន្ធគាត់ដែលទើបនិងមកពីអាមេរិកថ្មីៗនេះដែរ។
លោកស្រីបានបញ្ជាក់ថា ៖ មិនមានករណីបែបនេះឡេីយ ហេីយក្រសួងសុខាភិបាលតែងតែផ្តល់បច្ចុប្បន្នភាពពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដោយភាពជាក់លាក់ និងមានតម្លាភាព។
លោកស្រី សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការលេីជន បំពុលសង្គមនេះផង៕
...
ដោយ៖ សិលា