ស្នងការនគរបាលភ្នំពេញ បកស្រាយពីការ តាមចាប់ជនសង្ស័យករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមចាប់ជនសង្ស័យករណីលួចម៉ូតូកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្នុងនោះបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទៀង តុល ហៅកង្កែប អាយុ៤៥ឆ្នាំ នៅចំណុចផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបទល្មើសលួចម៉ូតូម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-5189 នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។
ក្រោយពីទទួលចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចក៏បានបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាបក្សពួកមានឈ្មោះ រស់ ទិត្យ ហៅម៉ៅ អាយុ៤៧ឆ្នាំនៅចំណុចផ្លូវរថភ្លើងលេខ២៧៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងម៉ូតូ ដែលជិះធ្វើសកម្មភាពម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-1909 បញ្ជូនមកការិយាល័យដើម្បីបំពេញនីតិវិធីចាត់ការបន្តតាមច្បាប់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនមកសាកសួរជនសង្ស័យទាំងពីរខាងលើបានសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print