ក្រសួងអប់រំ អនុញ្ញាតឲ្យដំណើរការសកម្មភាពហាត់ប្រាណ និងលេងកីឡា ឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃនេះទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាត

ឲ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងការអនុញ្ញាតឲ្យដំណើរការឥឡូវនេះក្រសួងស្នើឲ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្តគោរពតាមវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់ដូចខាងក្រោម ៖
ទី១-រក្សាអនាម័យជាប្រចាំដោយលាងសម្អាតតដៃនឹងសាប៊ូ ទឹកអាកុល ជែលសម្លាប់មេរោគ ពាក់ម៉ាស នឹងវាស់កំដៅ។
ទី២-រក្សាគម្លាតសុវត្ថិភាពបុគ្គលដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់នេះយ៉ាងតិច 1 ម៉ែត្រកន្លះ
ទី៣-ទីកន្លែងហាត់ប្រាណនិងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគនិងធ្វើអនាម័យជាប្រចាំ
ទី៤-ត្រូវធានាថាកន្លែងហាត់ប្រាណនិងកន្លែងលេងកីឡាមិនមែនជាកន្លែងឆ្លងកូវីដ- ១៩ឡើយ។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print