ភ្នំពេញ៖ សម្តេចតេជោមានប្រសាសន៍លើកឡើងពីអត្ថប្រយោជន៍នៃការហាត់ប្រាណដោយថ្លែងថាៈជនរួមជាតិ និងយុវជនជាទីស្រឡាញ់
Today, I am encouraging my people to do exercise for their own health benefit. I’ve proposed the Phnom Penh Municipality and provincial governors to set up public parks and install exercise equipment for the community more than 10 years ago. Now there are many public parks and gardens in the city. I’m so glad to see our people coming out to do exercise more regularly.
ថ្ងៃនេះ ខ្ញុំសូមលើកយកការហាត់ប្រាណដើម្បីសុខភាពមកនិយាយ។ តាមពិតទៅខ្ញុំតែងតែមានគំនិតជំរុញការហាត់ប្រាណនេះ និងបានគិតដល់ការរៀបចំទីកន្លែងសាធារណៈដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ប្រាណ។ ខ្ញុំបានចេញបទបញ្ជាទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាង១ទស្សវត្សកន្លងមកហើយ ដែលធ្វើអោយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តបានរៀបចំសួនច្បារសាធារណៈដែលពីមុនសុទ្ឋសឹងជាដីក្រហម គឺបានកែប្រែចាក់ជាការីឡា (កម្រាលឥដ្ឋ និងបេតុងកុំអោយប្រឡាក់ជើង) ។
ខ្ញុំសូមកោតសសរសើរសាលារាជធានី និង អាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តិន៍បទបញ្ជានេះ ដែលមិនត្រឹមតែលើកសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកសុខភាពពលរដ្ឋរបស់យើង ក្នុងការនាំកូនចៅទៅដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំការហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់ពួគគាត់។
ខ្ញុំពិតជាមានការរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅហាត់ប្រាណនៅតាមសួនច្បារ មិនថាពេលព្រឹក ពេលល្ងាច ឬពេលយប់ ដែលការហាត់ប្រាណទាំងនេះ បានបង្កើននូវសុខភាព និងកាត់បន្ថយជំងឺទាំងឡាយ បន្ថែមទៅដោយសា្មរតីមិត្តភាព សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋដែលមកហាត់ប្រាណជាមួយគ្នា ។
ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់វ័យ បង្កើនការហាត់ប្រាណដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយនៅក្នុងសង្គមប្រកបដោយសន្តិភាព និងស្ថេរភាព។ ហើយក៏សូមពលរដ្ឋជួយថែរក្សាអនាម័យនៅតាមទីកន្លែងហាត់ប្រាណ និងជួយថែរក្សាសំភារះហាត់ប្រាណ ដែលជាសម្បត្តិសាធារណៈអោយនៅល្អដើម្បីពលរដ្ឋអាចប្រើប្រាស់បានយូរ៕
ដោយ៖ សុខ ខេមរា