នេះជាពង្រាងលក្ខន្តិកៈនៃការចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា I am a Khmer youth Role Model នៅក្នុងគេហទំព័របណ្តាញសង្គម សម្តេចេតជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញៈ នៅក្នុងបណ្តាញហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសសេរថាៈ នេះជាពង្រាងលក្ខន្តិកៈនៃការចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា I am a Khmer youth Role Model នៅក្នុងគេហទំព័របណ្តាញសង្គម សម្តេចេតជោ ហ៊ុន សែន ។ សូមប្រជាពលរដ្ឋ នឹងសាធារណៈជនចូលរួមផ្តល់ជាមតិយោបល់ ប្រសិនបើមានចំណុចខ្វះខាតត្រង់ណាមួយ ដើម្បីអោយកម្មវិធីនេះកាន់តែមានប្រយោជន៍ដល់យុវជន និងសង្គមជាតិយើង។ ការចូលរួមផ្តល់មតិយោបល់ គឺចាប់ទទួលពីពេលនេះរហូតដល់ថ្ងៃ ពុធ ទី ៣ វេលា ម៉ោង ៥ ល្ងាច ។ សូមអរគុណ ។  
ឈ្មោះកម្មវិធីៈ ខ្ញុំជាយុវជនគំរូកម្ពុជា ទិដៅសំខាន់ៈ ប្រមូលទាក់ទាញយុវជនអោយក្លាយជាពលរដ្ឋគំរូល្អក្នុងសង្គម គោលបំណង: ដើម្បីលើកទឹកចិត្តយុវជនយុវនារីអោយចូលរួមកសាងអំពើល្អនៅក្នុងសង្គមអោយកាន់តែច្រើន។

ក) ប្រធានបទប្រកួតប្រជែងគឺៈយុវជនអាចជ្រើសប្រធានបទដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង និង ប្រធានបទណាដែលខ្លួនគិតនិងយល់ដឹងថានឹងទទួលបានការគាំទ្រច្រើនដូចជាៈ១-សកម្មភាពអប់រំលើកស្ទយការគោរពច្បាប់ចរាចរ ។ ២-សកម្មភាពនៃអំពីល្អទាំងឡាយដែលជួយទៅលើកុមារកំព្រា ស្រ្តីមេម៉ាយទីទាល់ក្រ និងជនចាស់ជាគ្មានទីពឹង និងជនពិការ។ ៣-សកម្មភាពជួយយកអាសារជនរងគ្រោះដូចជា គ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះទឹកជាន់              ។ល។៤-សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង។ ៥-សកម្មភាពទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន ។

 ខ) ជំនាញ និង ឯកទេសផលិតយុវជនអាចជ្រើសការផលិតអោយចេញជាសាច់រឿង ទៅតាមឯកទេស និងជំនាញ ៤ ប្រភេទដែលខ្លួនមានដូចខាងក្រោមៈ

 ១-កំណាព្យ និងអត្ថបទ ២-វីដេអូ ៣-ចំរៀង ៤-គំនូរ

គ) ការដាក់ពាក្យចូលរួមប្រកួតប្រជែង និងវិធីដាក់អោយពលរដ្ឋបោះឆ្នោតFacebook សម្តេចតេជោ នឹងចេញសេចក្តីប្រកាសផ្លូវការអំពីកម្មវិធី និងលក្ខ័ន្ត នៃការប្រកួត (ខ្ញុំជាយុវជនគំរូកម្ពុជា- I am a Khmer youth Role Model) នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនឹងកំណត់ទទួលការដាក់ពាក្យក្នុងម្តង គឺ ១០០ នាក់។ នៅពេលដែលអ្នកដាក់ពាក្យគ្រប់ ១០០ នាក់ហើយគឺ Web site នឹងបិទដោយស្វ័យប្រវត្តិ។ 

ឃ)ការដាក់ពាក្យក្រោយពីបានទទួលបាន ១០០ វីដេអូ ឬ ១០០ កំណាព្យ ឬ ១០០ ចំរៀង ឬ ១០០ គំនូរ ពីអ្នកដាក់ពាក្យហើយ គឺនឹងដាក់ផ្សាយនៅលើ Website សម្តេចតេជោ អោយសាធារណៈជនចូលបោះឆ្នោត រយៈពេលចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានលំដាប់ខ្ពស់ជាងគេ ១០ នាក់ (Top 10) ដែលត្រូវយកទៅបង្ហោះលើ Facebook សម្តេចតេជោ ចំនួន ៣ ថ្ងៃថែមទៀត ដើម្បីជ្រើសរើសយកលេខ១ប្រចាំសប្តាហ៌ (Top 1) (មានរយៈពេល៧ ថ្ងៃ) ។

បេក្ខជនដែលទទួលបានការគាំទ្រ (Likes) ច្រើនជាងគេគឺនឹងទទួលរង្វាន់ Iphone 6(16GB) ពីកម្មវិធី និង លិខិតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  
ង) លក្ខន្តិកៈសម្រាប់អ្នកចូលរួមលេងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា
 ១-មាន Account Facebook ពិត លេខទូរស័ព្វ និង Email
 ២-មានស្នាដៃ ឬមានបំណងបង្កើតស្នាដៃគំរូសម្រាប់យុវជន និងសង្គមជាតិ

 ៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister 

 ៤-ត្រូវដាក់ពាក្យ និងឯកសារប្រកួតប្រជែងនៅគេហទំព័រសម្តេចតេជោ ហ៊ុន សែន ទៅតាមថ្ងៃដែលបាន

      ប្រកាសជាសាធារណៈ (www.samdechhunsen.gov.kh) 

 ៥-យើងទទួលតែ ឯកសារ (វិដេអូ កំណាព្យឬអត្តបទ ចម្រៀង និងគំនូរ ចំនួ ១០០ ដែលបានផ្ញើមកមុនគេ) ។ បេក្ខជនទាំង ១០០ នេះនឹងធ្វើការបោះឆ្នោតជម្រុះដោយសាធារណៈជន នៅវេបសាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃប្រកាសបញ្ចប់ការទទួលពាក្យ។ បន្ទាប់មកគឺយើងនឹងជ្រើសរើសបេក្ខជនចំនួន ១០ នាក់តែប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រដោយសាធារណៈជន។ បេក្ខជនទាំង ១០ នាក់នេះ នឹងយកទៅប្រកួតនៅលើ Facebook សម្តេចតេជោ ចំនួន ៣ថ្ងៃ ដើម្បីអោយសាធារណៈជនបោះឆ្នោត Likes។ បេក្ខជនណាមួយដែលទទួលបាន Likes ច្រើនជាងគេ គឺនឹងទទួលជ័យលាភីពីកម្មវធី ។ សាធារណៈជនមានពេល៣ថ្ងៃដើម្បីចូលមកបោះឆ្នោត Likes បេក្ខជនដែលខ្លួនពេញចិត្ត។ 

 ច) សិទ្ឋិចូលរួមប្រកួតប្រកួតប្រជែង

ចំពោះបេក្ខជន បេក្ខនារីដែលបានប្រកួតឈ្នះ គឺពុំមានសិទ្ឋិចូលរួមប្រកួតប្រជែងទៀតឡើយ។ រីឯបេក្ខជនបេក្ខនារីដែលបានធ្លាក់លើប្រធានបទណាមួយគឺមានសិទ្ឋិដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រចាំសប្តាហ៌ជាបន្តទៀតទៅលើប្រធានបទផ្សេង។ 
ឆ) ការប្រគល់រង្វាន់ និងប័ណ្ណសរសើរចំពោះជ័យលាភីប្រចាំសប្តាហ៌ គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរពីសម្តេចតេជោ នៅវិមានសន្តិភាព ៕ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print