យុវជនម្នាក់បានស្លាប់នៅពេលបំពេញការងារជាកម្មករ ក្នុងការដ្ឋានសាងសង់ ផ្លូវ ខេត្តត្បូងឃ្មុំថ្មី

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ បុរសម្នាក់ដែលជាកម្មករសំណង់ក្នុងការដ្ឋានសាងសង់ផ្លូវ ខេត្តត្បូងឃ្មុំត្រូវបានធ្លាយខួរ ស្លាប់ភ្លាមៗ នៅពេលបំពេញការងារ។
ហេតុការណ៍ ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១៥ៈ00 នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានសាងសង់ផ្លូវខេត្តត្បូងឃ្មុំថ្មី ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រ ភូមិស្រឡប់ ឃុំស្រឡប់ ស្រុកនិងខេត្តត្បូងឃ្មុំ ។ 

លោក វរសេនីយ៍ ឡុង សារិន អធិការ រងនគរ​បាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះ ឈ្មោះ ជុន ជួន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបជាកម្មករសំណង់ ក្រុមហ៊ុន លីឈួង ឪពុកឈ្មោះ ជេស ជុន ម្តាយឈ្មោះ ប៊ាន សីុន មានបងប្អូន ចំនួន៣នាក់ មានទីលំនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បានចុះទៅធ្វើការដាក់លូ ក្នុងរណ្តៅការដ្ឋាន ដែលមានជម្រៅ ៣ ែម៉ត្រ ស្រាប់តែដីជញ្ជាំងប្រឡាយ ខាងលិចលូ បានបាក់ស្រុតសង្កត់ជនរងគ្រោះ បោកក្បាលបុកនិងលូ បណ្តាលឲ្យបែកចេញខួរ កប់ក្នុងដីស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៍មាន កំលាំងជំនាញនគរបាលស្រុក បានចុះស្រាវជ្រាវ ស៊ើបអង្កត ដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយឧប្បត្តិហេតុ បាក់ដីពិតមែន។បន្ទាប់ពីបានធ្វើកោសល្យ វិច្ច័យ រួចសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផង​ដែរ៕វណ្ណះ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print