ឫស្សីលាយជាមួយដំឡូងមី អាចផលិតសម្ភារវេចខ្ចប់ ដើម្បីកាត់បន្ថយប្លាស្ទិក ខណៈក្រុមហ៊ុនថៃមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារបរទេស

ចែករំលែក៖

អន្តរជាតិ៖ ទីផ្សារបរទេសកំពុងទទួលការចាប់អារម្មណ៍ខ្លាំងចំពោះក្រុមហ៊ុន Universal Biopack ដែលជាក្រុមហ៊ុនផលិតសម្ភារវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ទៅឲ្យភោជនីយដ្ឋាន និងរោងចក្រ ហើយអ្វីដែរមើលទៅគួរឲ្យកត់សម្គាល់នោះ គឺសម្ភារវេចខ្ចប់ដោយប្លាស្ទិក ត្រូវបានក្រុមហ៊ុននេះ កែច្នៃឫស្សី លាយនិងដំឡូងមី ជាដំណាំដែលសំបូរពាសពេញប្រទេសខ្លួន ។ទាំងនេះក៏រួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ប្រទេសថៃ លើការកាត់បន្ថយសំរាមប្លាស្ទិកផងដែរ

លោក Vara-Anong Vichakyothin នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Universal Biopack មានប្រសាសន៍ថា ការគ្រប់គ្រងសំរាមគឺ ជាបញ្ហាធំមួយនៅគ្រប់ទីកន្លែង។ បន្ទាប់ពីរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចធំបំផុតនៅអាស៊ី ប៉ុន្តែដូចប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ វាយឺតក្នុងការព្យាយាមប្រយុទ្ធប្រឆាំងនឹងសំរាមរាប់លានតោនដែលផលិតក្នុងមួយឆ្នាំៗ។

ដូច្នេះហើយក្រុមហ៊ុននេះបានកំពុងប្រើបច្ចេកវិទ្យាដែលបង្កើតនៅសកលវិទ្យាល័យបាងកក ដើម្បីផលិតសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ដែលកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាមួយគ្នានេះក្រុមហ៊ុនបានចំណាយពេល ៥ឆ្នាំដើម្បីបង្កើតរូបមន្តក្នុងការលាយឫស្សី និងដំឡូងមីផលិតជាសម្ភារៈប្រើប្រាស់ដោយមិនប៉ះពាល់បរិស្ថាន ហើយមានគុណភាពល្អក្នុងការប្រើប្រាស់ដូចទៅនឹងសម្ភារៈប្លាស្ទិក។

ទន្ទឹមនឹងនេះក្រុមហ៊ុនសង្ឃឺមថា ការផ្លាស់ប្ដូររបស់ខ្លួននឹងអាចជំនួសឲ្យការប្រើប្រាស់ប្រអប់ស្នោរ ជ័រ និងថង់ប្លាស្ទិកដែលបង្កើតជាគំនរចាក់សំរាមនៅទូទាំងប្រទេសថៃ និងបណ្ដាប្រទេសអាគ្នេយ៍ ទោះបីជាយ៉ាងនេះក្ដី ការលក់លិតផលទាំងនោះហាក់ដូចជាពិបាក ដោយសារការប្រកួត្រជែងនឹងតម្លៃ ខណៈអ្នកលក់អាហារ អ្នកប្រកបអាជីវកម្មនានាដែលចាំបាច់ត្រូវប្រើសម្ភារៈទាំងនោះ ព្យាយមស្វែងរកផលិតផលណាដែលធូរថ្លៃ។ នោះមិនបានបញ្ឈប់ក្រុមហ៊ុនផ្សេងទៀត ទៅលើទីផ្សារវេចខ្ចប់ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសថៃទេ។

គួរបញ្ជាក់ថា ដូចគ្នានឹង Universal Biopack ដែរពួកគេកំពុងភ្នាល់លើការបង្កើនការយល់ដឹងអំពីបរិស្ថានដែលនាំឱ្យមានការកើនឡើងនូវតម្រូវការ។ ដោយគោលដៅគឺបង្កើនសមត្ថភាពប្រចាំខែពី ៣០ ម៉ឺនដល់មួយលានប្រអប់ ហើយUniversal Biopack និយាយថាខ្លួនកំពុងទទួលបានការចាប់អារម្មណ៍ពីផលិតផលរបស់ខ្លួនពីប្រទេសផ្សេងៗទៀតជាពិសេសនៅប្រទេសស្កេនឌីណាវី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print