បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ខណៈតម្លៃមាសឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក

ចែករំលែក៖

បរទេស៖ បើតាមអ្នកសេដ្ឋកិច្ចបានលើកឡើងថា ៖ ជាធម្មតាវាមិនមែនជាសញ្ញាល្អទេ នៅពេលដែលវិនិយោគិនចាប់ផ្ដើមស្វែងរកការទិញមាសស្តុកទុក ហើយវាក៏បានចង្អុលបង្ហាញថា មិនមានភាពល្អប្រសើរសម្រាប់ទីផ្សារដូចគ្នា ជាងនេះទៅទៀតបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការភ័យខ្លាចនៃរលកទីពីរនៃវីរុស Covid-19 នោះផងដែរ។
សូមបញ្ជាក់ថា៖ បើយោងតាមសារព័ត៌មាន The Nation បានឲ្យដឹងថា៖ មាសដុំដែលបច្ចុប្បន្នដែលកំពុងឡើងថ្លៃខ្លាំងក្នុងពេលបច្ចុប្បន្ននេះ បណ្ដាលមកពីការប្រមូលទិញស្តុកទុកពីវិនិយោគិន ដោយសារភាពតានតឹងខាងភូមិសាស្ត្រនយោបាយ អត្រាការប្រាក់ទាបនៅទូទាំងពិភពលោក ការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក និងការកាត់បន្ថយបរិមាណនៃធនាគារកណ្ដាល។

បើនៅក្នុងសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោហៈមានតម្លៃបានឡើង ដល់ចំនួន ១,៩៤៣.៤០ ដុល្លារដែលជាកម្រិតខ្ពស់មួយដែលមិនធ្លាប់មានលើទីផ្សារពីមុនមក។ ជាមួយគ្នានេះកើនឡើង ៣២.០៩% ក្នុងរយៈពេលតែបួនខែប៉ុណ្ណោះ បើធៀបទៅនឹងការគាំងទីផ្សារភាគហ៊ុននៅថ្ងៃទី១៩ ខែមិនាដែលបានធ្វើឱ្យតម្លៃមាសធ្លាក់ចុះដល់ ១,៤៧១.២៤ ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញមានការចាប់អារម្មណ៏ជាថ្មីចំពោះមាសចាប់តាំងពីដើមខែកក្កដា ដែលវាកាន់តែច្បាស់ចាប់ផ្តើមនៅថ្ងៃទី១៦ ខែកក្កដានៅពេលនោះតម្លៃគឺឡើងដល់ ១,៧៩៧.១៦ ដុល្លារអាមេរិក។

ជាមួយការកើនឡើងនេះក្រុមហ៊ុន Pundits បានប៉ាន់ប្រមាណថា តម្លៃមាសអាចនឹងឈានដល់តម្លៃជាង ២,០០០ ដុល្លារក្នុងមួយអោន ខណៈដែលអ្នកដែលមានគំនិតសុទិដ្ឋិនិយមហួសហេតុបានប៉ាន់ស្មានថា វានឹងឡើងដល់ ១០,០០០ ដុល្លារអាមេរិក។ ដោយឡែកអ្នកគ្រប់គ្រងមូលនិធិម្នាក់បាននិយាយថា ការឡើងថ្លៃមាស គឺជាសញ្ញានៃបញ្ហាធំមួយនៃសេដ្ឋកិច្ចពិភពលោក៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print