ខ្សែប្រយុទ្ធឆ្នើម Mariano របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវដ-១៩

ចែករំលែក៖

ក្លិបអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Mariano Diaz របស់ក្លិប Real Madrid ត្រូវបានគេធ្វើតេស្តវិជ្ជរកឃើញជំងឺកូវីដ-១៩ ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League របស់ក្លិបនៅទឹកដី Manchester City នៅថ្ងៃទី៨ ខែសីហា ខាងមុខ។

ក្លិបបាន Real Madrid និយាយថា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បានធ្វើឡើងកាលពីថ្ងៃចន្ទតាមលក្ខណៈបុគ្គលចំពោះសមាជិកក្រុមជម្រើសដំបូងរបស់ក្លិបរួចមក កីឡាករ Mariano មានសុខភាពល្អធម្មតា និងអនុវត្តពិធីការពារអនាម័យដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

សេចក្តីប្រកាសរបស់ក្លិបបានបន្តថា Mariano មិនមែនជាកីឡាករដំបូងគេនៅប្រទេសអេស្បាញដែលបានធ្វើតេស្តរកឃើញជំងឺនេះទេ សមាជិកមួយចំនួននៃក្រុម Fuenlabrada ក៏បានធ្វើតេស្តវិជ្ជមានដែរកាលពីសប្តាហ៍មុនដែលនាំឱ្យមានការលុបចោលការប្រកួតនៅលីកទី២របស់អេស្ប៉ាញ ។

សូមបញ្ជាក់ថា Mariano បានបង្ហាញខ្លួនត្រឹមតែ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Real Madrid កាលពីរដូវកាលមុនដោយរកបានមួយគ្រាប់។ ក្លិប Real Madrid ចាំបាច់ត្រូវយកឈ្នះក្រុមម្ចាស់ផ្ទះ Manchester City ឲ្យបាន ព្រោះកាលពីប្រកួតជើងទី១ក្រុមនេះបានចាញ់ក្នុងលទ្ធផល ២-១ ប្រសិនបើក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះចង់ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print