ចុងខែកក្កដានេះ សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទបានច្រើនគួរកត់សម្គាល់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីមន្រ្តីចុះអនុវត្តការងារបង្រ្កាប ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទនេះថា ចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល ផ្នែកក្រគរ សង្កាត់កំពង់លួង សង្កាត់កណ្ដៀង រួមសហការជាមួយកងកម្លាំងប្រដាប់អាវុធ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និងមន្រ្តីបរិស្ថាន ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួនផងដែរ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

ជាក់ស្ដែងដូចជានៅចំណុចពាមព្រែកតាមលែង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ។ នៅចំណុចកំពង់ប្រាក់ ស្ថិតនៅភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ និងក្នុងកន្លែងអភិរក្សជលផលកំពុងប្រាក់ ។ នៅចំណុចម្ដុំជ្រោយក្សុំ.រហូតដល់មាត់ពាមព្រែកកំពុងគុជ ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ។

ដោយឡែក ៖ ប្រភពដដែលបន្តទៀតថា នៅថ្ងៃទី២៩ ខែឆ្នាំដដែល នេះដែរ នៅចំណុចពាមស្ទឹង ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង និងស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល ៖ បានច្រើន ហើយឧបករណ៍ជាវត្ថុតាងទាំងអស់បំផ្លាញចោលនៅនឹងកន្លែង ករណីការងារបង្រ្កាបនេះដែរ ធ្វើឲ្យមជ្ឈដ្ឋានត្រេកអរជាខ្លាំង ព្រោះធនធានធម្មជាតិនៅបឹងទន្លេសាបកាន់ក្សត់ក្សោយទៅៗ ម្យ៉ាងទឹកក៍អត់មានខណៈរដូវត្រីពងកូនផងនោះ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print