ខ្សែការពារ Lukasz Piszczek នឹងចាកចេញពី Borussia Dortmund នៅឆ្នាំ២០២១

ចែករំលែក៖

ខ្សែការពារ Lukasz Piszczek បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបាល់ទាត់ Kickerថា រូបគាត់នឹងចាកចេញពី Borussia Dortmund នៅរដូវក្តៅឆ្នាំ២០២១ ដើម្បីត្រលប់ទៅប្រទេសប៉ូឡូញវិញ និងបញ្ចប់អាជីពនៅឯក្លិបកំណើតរបស់គាត់គឺក្លិប LKS Goczalkowice ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះបាននិយាយថា “កុងត្រារបស់ខ្ញុំជាមួយ Borussia Dortmund គឺដល់ខែមិថុនា ឆ្នាំ២០២១ ពេលនោះខ្ញុំនឹងនិយាយលាដល់ Dortmund។ ខ្ញុំមានគំរោងទៅផ្ទះ នៅឯស្រុកកំណើតខ្ញុំនៅប៉ូឡូញដែលខ្ញុំត្រូវពន្យាពេលមួយឆ្នាំ ដោយសារការបន្តកុងត្រា។ ខ្ញុំបានគិតអំពីការវិលត្រឡប់របស់ខ្ញុំទៅប៉ូឡូញពេលខ្ញុំចេញពីអាល្លឺម៉ង់ដោយបន្តលេងបាល់ទាត់បន្តិចបន្តួចនៅក្លិបកំណើតរបស់ខ្ញុំគឺ LKS Goczalkowice”។

មុនពេលចាប់ផ្តើមរដូវកាលនេះ Piszczek ត្រូវបានគេរាយការណ៍ថា នឹងមានកីឡាករ Morrocan Achraf Hakimi ដែលជាជម្រើសដំបូងសម្រាប់ជំនួសខ្សែការពាររូបនេះ។ លោក Favre គ្រូបង្វឹកក្លិប Borussia Dortmund បានសារភាពថា “លោកពិតជាកោតសរសើរដល់ Piszczek ដែលជាខ្សែការពារដ៏ល្អ ប៉ុន្តែជាតម្រូវការរបស់ក្លិប យើងត្រូវមានការប្រកួតប្រជែង ហើយសង្ឃឹមថា Piszczek នឹងមានអនាគតល្អបន្តទៀតនៅទឹកដីកំណើតរបស់គាត់” ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print