Xavi និយាយថាការធ្វើជាគ្រូបង្វឹកក្លិប Barcelona នៅតែជាគោលដៅចម្បងរបស់លោក

ចែករំលែក៖

លោក Xavi Hernandez ដែលកំពុងធ្វើជាគ្រូបង្វឹកក្លិប Al-Sadd នៅប្រទេសកាតារបាននិយាយកាលពីថ្ងៃពុធថាគោលដៅចម្បងរបស់លោកគឺដើម្បីបង្វឹកក្រុម Barcelona ដែលលោកធ្លាប់បានឈ្នះពានរង្វាន់ជាមួយ ប៉ុន្តែលោកផ្តោតលើការងារបច្ចុប្បន្នរបស់លោកសិន។

Xavi បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតកីឡាម៉ាឌ្រីដថា “ខ្ញុំមិនលាក់បាំងទេ ហើយខ្ញុំតែងតែនិយាយថាគោលដៅចម្បងរបស់គឺ Barcelona ដែលវាជាផ្ទះរបស់ខ្ញុំហើយវានឹងក្លាយជាក្តីសុបិន្តរបស់ខ្ញុំ។ ប៉ុន្តែឥឡូវនេះខ្ញុំកំពុងផ្តោតលើ Al-Sadd ដែលរំត្រៀមនឹងរដូវកាលថ្មីនេះ។ ខ្ញុំមិនចង់ធ្វើឱ្យមានអស្ថេរភាពដល់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Quique Setien ឡើយ ។

លោក Xavi បានបន្តថា “សំខាន់បំផុតយើងត្រូវគោរពលោក Quique Setien ហើយខ្ញុំសូមជូនពរឱ្យក្រុមកាន់តែល្អបំផុត។ ពេលខ្លះ Barcelona លេងបានល្អ ពេលខ្លះមិនល្អទេ ប៉ុន្តែខ្ញុំចូលចិត្តគំនិតរបស់លោក Setien ទាំងបច្ចុប្បន្ន និងជាមួយក្រុមមុនៗរបស់គាត់”។

ព័ត៌មានរបស់លោក Xavi បានកើតឡើងម្តងហើយម្តងទៀតដើម្បីជំនួសកន្លែងរបស់លោក Setien ប៉ុន្តែប្រធានក្លិបលោក Josep Maria Bartomeu បានទទូចថា លោក Setien នឹងនៅជាប់ជាមួយគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប។

លោក Bartomeu បានប្រាប់កាសែតកីឡាដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណាថា “ខ្ញុំមានទំនាក់ទំនងល្អជាមួយ Xavi ហើយយើងបានជជែកគ្នាពីបញ្ហាជាច្រើន ប៉ុន្តែឆ្នាំក្រោយ Quique Setien មានកិច្ចសន្យាហើយគាត់គឺជាអ្នកដែលយើងនៅតែទទួលយក” ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print