ក្រោមច្បាប់សន្តិសុខថ្មីរបស់ចិន ប៉ូលីសបន្តឃាត់ខ្លួននិស្សិតហុងកុង៤នាក់ ពីបទសង័្សយរៀបចំទង្វើញុះញង់

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលីសហុងកុង បានឃាត់ខ្លួននិសិ្សតចំនួន ០៤នាក់ ជាប់ទាក់ទងនឹងអតីតក្រុមឯករាជ្យមួយ កាលពីថ្ងៃពុធទី២៩ ខែកក្កដា ស្ថិតក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលទើបត្រូវបានអនុម័តកាលពីខែមុន។ ដោយប៉ូលីសហុងកុង បានបញ្ជាក់ថា យុវជន ០៣នាក់ និងយុវតីម្នាក់ដែលមានអាយុចាប់ពី ១៦២១ឆ្នាំត្រូវបានឃាត់ខ្លួន ពីបទសង័្សយក្នុងការរៀបចំទង្វើញុះញង់ ដែលនាំឲ្យមានការបែងចែកបក្ខពួក។ នេះបើតាមសារព័ត៌មាន CNA ដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ហុងកុង ចេញផ្សាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ

លោក លី ក្វៃវ៉ា (Li Kwai-wah) មន្រ្តីប៉ូលីសមកពី កងអង្គភាពសនិ្តសុខជាតិថ្មីបាននិយាយថា តាមប្រភព និងការស៊ើបអង្កេត មួយចំនួនបានបង្ហាញថា ក្រុមនេះទើបតែបានប្រកាសនៅលើបណ្ដាញសង្គម ដើម្បីបង្កើតអង្គការមួយ ដែលទាមទារឲ្យមានការគាំទ្រ ទៅលើក្រុមទាមទារឯករាជ្យនៅហុងកុង តែត្រូវបានរំសាយដោយប៉ូលិស ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលអនុម័តដោយទីក្រុងប៉េកាំង។

សូមជម្រាបថា ច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តនៅហុងកុង ក្នុងរយៈពេលមួយខែមកហើយនេះ មានគោលដៅទប់ស្កាត់ ការបំបែករដ្ឋ, ការធ្វើវិទ្ធង្សនា, ការធ្វើភេរវកម្ម និងការគប់គិតជាមួយកម្លាំងបរទេស ដើម្បីបង្កចលាចលផ្ទៃក្នុងហុងកុង។ លោក Li Kwai-wah បានបន្ថែមទៀតថា ទូរស័ព្ទ និងឯកសារដែលជាប់ទាក់ទង ត្រូវបានរឹបអូសដោយក្រុមមន្រី្តប៉ូលីស ហើយអ្នកដែលត្រូវបានចាប់ខ្លួន ទាំងអស់គឺជានិស្សិត។

បើតាមសម្តីអតីតសមាជិក នៃក្រុមែលធ្លាប់តស៊ូគាំទ្រ ឯករាជ្យភាពហុងកុងបានអះអាងថា អតីតមេដឹកនាំរបស់ខ្លួនគឺ ថូនី ជុង (Tony Chung) អាយុ ១៩ឆ្នាំ ក៏ស្ថិតក្នុងចំណោមនិស្សិត ដែលត្រូវបានចាប់ខ្លួននោះដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print