ប្រទះឃើញកម្មការិនីម្នាក់ដេកស្លាប់ ក្នុងរោងចក្រសង្ស័យមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មការិនីម្នាក់ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងចក្របង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសន្តិសុខនិងនគរបាលជំនាញមកពិនិត្យសពភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ស្ថិតនៅរោងចក្រ គ្រីស្តាល់ប្រាយអេឡិចទ្រិកឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី  ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះស្រី  ថេង អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិបារ៉ាយ  ឃំុមេសថ្ងក  ស្រុកចន្រ្ទា  ខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៏មានភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដេីម្បីធ្វើការពិនិត្យលេីខ្លួនសាកសព។ក្រោយពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យពិនិត្យសពប្រមាណជាមួយម៉ោងមកទើបសន្និដ្ឋានថា សពមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេគឺស្លាប់ដោយសារតែមានជំងឺប្រចាំកាយ(ជំងឺច្រើនមុខ)ព្យាបាលមិនជាប្រាកដមែន។

បើតាមកម្មការិនីដែលរួមការងារបានឱ្យដឹងថា មុនកើតហេតុស្ត្រីខាងលើបានចូលធ្វើការដូចសព្វមួយដង ខណៈម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេស្រាប់តែវេលាកើតហេតុទើបប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print