ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ដ​ទួ​រី​ស​កំពុង​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​មនុស្ស​ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖​ បុរស់​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​ រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​រូបគេ​បាន​ជិះ​ម៉ូតូ​មូ​យ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ដ​តូ​រី​ស​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​២២​នឹង​១៥​នាទី​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ទល់មុខ​ច្រកចូល​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ តូ​រី​ស​ ព​ណ៍​ទឹក​បិ​ច​ចាស់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-7024​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង​ បំណង​ចូល​ក្នុង​អាកាស​យាន្ត​ភ្នំពេញ្ញ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ស៊េរី​ ២០១៤​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CE-1067​ ជិះ​ដោយ​បុរស​ម្នាក់​ ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញទំហឹង​ បណ្ដាល​អោយ​បោក​ក្បាល​ជាមួយ​រថយន្ដ​រង​របួសធ្ងន់​ចំណែក​ម៉ូតូ​ និង​រថយន្ដ​រង​ការ​ខូចខាត​ផង​ដែរ​។​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ដ​ដើម្បី​យក​ទៅ​សួរនាំ​ ហើយ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ វាស់វែង​យក​រថយន្ដ​ និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​ សុខា​ សែន​ជ័យ

image17

image25

...

image34

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print