រំលឹក​ខួបកំណើត​ទី​22​ និង​ ចែក​អំណោយ​ដល់​នាយ​ និង​ពល​កងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តពោធិ៍សាត់​:​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ដោយ​មានការ​ចូលរួម​ពី​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​ 503​ ប្រារព្ធ​ពិធី​ខួបកំណើត​អនុស្សាវរីយ៍​លើក​ទី​ 22​ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ចែក​អំណោយ​ដល់​នាយ​ និង​ពល​កង​រាជរាជ​អាវុធហត្ថ​ស្រុក​ ។​ ​កិច្ចប្រជុំ​របស់​ឧត្ដមសេនីយ៍ត្រី​យ៍​ ខេ​ង​ ទី​តូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ ស្ដី​ពី​ការ​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​ 22​ ជា​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​១៩៩៣​ ។​ ដូច្នេះ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ ប្រារព្ធ​ពិធី​នេះ​ឡើង​ ក្នុង​នោះ​លោក​អនុសេនីយ៍ឯក​ ចាន់​ សុខា​ មេ​បញ្ជាការដ្ឋាន​ មាន​មតិ​សំណេះសំណាល​កងកម្លាំង​ក្រោម​ឱវាទ​ ព្រមទាំង​បាន​ចែក​អំណោយ​ដល់​នាយ​ និង​ពល​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ចំនួន​3​រូប​ដែល​មាន​ជីវភាព​ទីទាល់​ និង​ចូល​និ​វត្សរ៍​ក្នុង​ម្នាក់ៗ​ចំនួន​អង្ករ​ 22kg​ ថវិកា​ចំនួន​5​ម៉ឺន​រៀល​។​ ​លោក​មេបញ្ជាការ​បន្ត​ថា​ ទោះបី​អំណោយ​នេះ​បន្តិចបន្តួច​ពិតមែន​ តែ​អាច​ជួយ​រំលែក​ទុក្ខ​បាន​ខ្លះៗ​ដល់​កងកម្លាំង​នៅ​ពេល​គ្រា​ដែល​ជួប​ភាព​លំបាក​ ពិសេស​នេះ​សម្ដែង​អោយ​ឃើញ​ថា​ជា​មនោសញ្ចេតនា​អោយ​កាន់តែ​ស្និទ្ធស្នាល​នៅ​ពេល​ដែល​ជួប​ទុក្ខ​លំបាក​ ខណៈ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី​ 22​ ជា​ថ្ងៃកំណើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ៕​ ពឹ​ម​ ប៉ិន

pursat1

...

pursat-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print