អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ស្រុក​ភ្នំព្រឹក​នៅ​តែ​បន្តសកម្មភាព​ប្រឆាំង​នឹង​ការ​ហាមឃាត់​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ចំណុច​ភ្នំព្រឹក​ ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ ដំបង​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែ​បន្តសកម្មភាព​ជា​ដដែល​។​ ការ​ធ្វើ​អាជីវកម្ម​នោះ​ត្រូវ​គេ​និយាយ​ថា​ ប្រឆាំង​ការ​ហាមឃាត់​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ស្នើ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កកាយ​រ៉ែ​មាស​នៅ​ចំណុច​ភ្នំព្រឹក​ឱ្យ​ផ្អាក​សកម្មភាព​ បណ្តោះអាសន្ន​ ដោយ​រង់ចាំ​នាំ​គ្នា​ចងក្រង​ជា​សហគមន៍​ ហើយ​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ទៅ​ក្រសួង​ រ៉ែ​និង​ថាមពល​នោះ​សិន​។​ ​សកម្មភាព​នៃ​ការ​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់​ពី​សំណាក់​ក្រុម​ឈ្មួញ​អាណា​ធិ​ប​តេ​យ្យ​នៅ​ ភ្នំព្រឹក​ ត្រូវ​គេ​និយាយ​ថា​ធ្វើ​ឡើង​ដោយ​ប្រថុយប្រថាន​ ខ្វះ​បច្ចេកទេស​ ជីក​រូង​យក​ថ្ម​ រ៉ែ​មាស​ក្នុង​ជម្រៅ​ជាង​២០​ម៉ែត្រ​។​ សកម្មភាព​នោះ​ត្រូវ​គេ​និយាយ​ថា​ ធ្វើ​ឱ្យ​កម្មករ​ដែល​ស៊ីឈ្នួល​ចុះ​ទៅ​ជីក​លុង​យក​ថ្ម​រ៉ែ​មាស​អាច​ប្រឈម​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ក្នុង​នោះ​បើ​តាម​សេចក្តីរាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​កន្លង​មក​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ស្លាប់​បន្ទាប់​បី​មានការ​ដាក់​ជាតិ​រំសេវ​បំផ្ទុះ​យក​ថ្ម​ខុស​បច្ចេកទេស​ហើយ​ផ្លោង​ខ្ទាត​ថ្ម​ត្រូវ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ បន្ទាប់​មក​បាន​ស្លាប់​ក្រោយ​ពី​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​សំណុំរឿង​នៃ​ការ​ស្លាប់​របស់​កម្មករ​នោះ​ ត្រូវ​គេ​បិទ​ចោល​យ៉ាង​ស្ងៀមស្ងាត់​។​ ​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ការ​ធ្វើ​អាជីវកម្ម​ រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ភ្នំព្រឹក​នោះ​ដែរ​ ភាគច្រើន​ជា​ឈ្មួញ​នៅ​ពីក្រោយ​ខ្នង​ ដែល​ជួល​កម្ម​ ករ​ជីក​កកាយ​យ់​រ៉ែ​មាស​នៅ​ទីនោះ​ គឺ​មាន​ប្រជាជន​តិចតួច​ណាស់​។​ការ​ធ្វើ​អាជីវកម្ម​បាន​ យ៉ាង​រលូន​បែប​នវ​ត្រូវ​គេ​សង្ស័យ​ថា​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ស្រុក​ភ្នំព្រឹក​មានការ​ ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​ ប្រើប្រាស់​ក្នុង​រូបភាព​ប្រជាជន​ម្ចាស់​ ដី​ជា​អ្នក​ ធ្វើ​អាជីវកម្ម​តែ​ធាតុ​ពិត​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ទីនោះ​ភាគច្រើន​ឈ្មួញ​ដែល​មាន​ទ្រព្យធន​។​ ​សកម្មភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​ខុសច្បាប់​នោះ​ដែរ​ ត្រូវ​ គេ​និយាយ​ថា​ មិន​ត្រឹមតែ​បង្ក​ឱ្យ​បាត់បង់​ធនធានធម្មជាតិ​រ៉ែ​មាស​ប៉ុណ្ណោះ​នោះ​ទេ​ វា​ថែម​ តែ​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ដោយ​គេ​ប្រើប្រាស់​សារធាតុ​គីមី​រំលាយ​ថ្ម​ បង្ហូរ​ សារធាតុ​គីមី​សាយភាយ​ពេញ​វាល​ពេញ​កាល​ហូរ​ជ្រាប​ចូល​ទឹកអូរ​ ប្រឡាយ​ និង​ហូរ​ តាម​ទឹកភ្លៀង​ ដែល​ជា​ហេតុ​ អាច​បង្ក​ប៉ះពាល់​ដល់​សុខភាព​ ប្រជាពលរដ្ឋ​និង​ សត្វ​គោ​ ក្របី​ទៀត​ផង​។​កាលពី​ប៉ុន្មាន​ឆ្នាំ​ផុត​ទៅ​មាន​សត្វ​គោ​១​ក្បាល​ត្រូវ​ពុល​ងាប់​ នៅ​ពេល​សត្វ​គោ​ នោះ​ចុះ​ផឹកទឹក​អូរ​ដែល​មាន​សារធាតុ​គីមី​។​ ​ជុំវិញ​នៃ​ការ​បន្ត​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​ភ្នំព្រឹក​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ នេះ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ លោក​ សួន​ កឿ​ន​ អភិបាលស្រុក​ភ្នំព្រឹក​ ឱ្យ​ជួយ​បំភ្លឺ​នោះ​ដែរ​ លោក​ឆ្លើយ​តប​វិញ​ថា​កំពុង​ជាប់រវល់​ប្រជុំ​។​ ​ពាក់ព័ន្ធ​និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នោះ​ដែរ​ លោក​ ប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្តបាត់ដំបង​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ អាជីវកម្ម​រ៉ែ​មាស​ អាណា​ធិ​ប​តេ​យ្យ​នៅ​ទីនោះ​ បាន​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​ និង​កន្លង​មក​បង្ក​ឱ្យ​សត្វ​គោ​១​ ក្បាល​ ពុល​ងាប់​ហើយ​ខាង​បរិស្ថាន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ដែរ​ក៏​ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​នោះ​ទេ​។​ លោក​និយាយ​ទៀត​ថា​នៅ​ពេល​ខាង​មុខ​ប្រជាជន​ទាំងនោះ​ធ្វើ​ស្របច្បាប់​ខាង​មន្ទីរ​និង​ងាយ​ គ្រប់គ្រង​។​ ​ពាក់ព័ន្ធ​នឹង​ការ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ​ដែរ​ លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​ ម​ពល​ខេត្ត​ធ្លាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​កន្លង​មក​ខាង​មន្ទីរ​បាន​ចុះ​ទៅ​ណែនាំ​ទប់ស្កាត់​ជា​ច្រើន​ដង​ ហើយ​ខាង​មន្ទីរ​ក៏​បាន​ធ្វើ​លិខិត​ទៅ​ជា​ច្រើន​លើក​ឱ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ វិធានការ​បង្ក្រាប​ ក៏​ប៉ុន្តែ​គេ​មិនឃើញ​មាន​វិធានការ​នោះ​ទេ​៕​ វិច្ឆិកា

vichika1

vichika-4

vichika-5

vichika-6

vichika-12

...

vichika-32

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print