កូនប្រុស​អកត្តញ្ញូ​យក​ដែកឆាប​ចាក់​ឪពុក​ស្លាប់​ភ្លាមៗ​ គ្រាន់តែ​រឿង​សាក​ថ្ម​ទូរស័ព្ទ

ចែករំលែក៖

ខេត្តស្វាយរៀង​៖​កូនប្រុស​អកត្តញ្ញូ​ម្នាក់​បាន​យក​ ដែកឆាប​ចាក់​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ ដោយសារ​តែ​ខឹង​ឪពុក​ស្តីឱ្យ​រឿង​សាក​ថ្ម​ទូរស័ព្ទ​ច្រើន​ដង​ពេក​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​តា​សេក​ ឃុំ​គគី​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

​លោក​សំ​ សំ​អុល​ អធិការ​នគរបាល​ស្រុក​រមាស​ហែក​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ សុខ​ ភាត​ ហៅ​ ទៀក​ អាយុ​ ១៩​ ឆ្នាំ​ មិន​ពិតប្រាកដ​(​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​)​ មាន​ទីលំនៅ​ភូមិ​ ឃុំ​ កើតហេតុ​ ។​ រីឯ​ជន​រង​គ្រោះ​ ឈ្មោះ​ សុខ​ ទិ​ត​ អាយុ​៥០​ឆ្នាំ​ មុខ​កសិករ​ ។​

​ក្រោយ​ពី​ចាក់​សម្លាប់​ឪពុក​រួច​មក​ ជនសង្ស័យ​ជា​កូន​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ហើយ​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​ដើម្បី​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​ យឹ​ម​ សុ​ថា​ន​

svr-14

svr3

...

svr-24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print