នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​២​នាក់​ ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ចាប់​បាន

ចែករំលែក៖

​ភ្នំពេញ​៖​ កុមា​រា​ម្នាក់​បាន​រងរ​បូស​ធ្ងន់​និង​បុរស​ម្នាក់​ទៀត​ជា​បង​រង​របួសស្រាល​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​មក​ពី​ទិញ​នំប៉័ង​សាច់​ ហើយ​ត្រូវ​ នារី​ម្នាក់​បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជ្រុល​បុក​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​ស្ពាន​អាកាស​៧​មក​រា​ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រង​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដេញចាប់​ជាប់​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ឌុ​ប​ប្អូនប្រុស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​សេ​១២៥​ សេរី​ឆ្នាំ​២០១៤​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CD​ -4719​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-0165​ បើកបរ​ដោយ​នារី​ម្នាក់​ទាំង​ស្ថានភាព​ស្រវឹង​ បាន​ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ​បណ្តាល​ឲ្យ​ដូ​ល​ទៅ​និង​ថ្នល់​រង​របួសធ្ងន់​ ស្រាល​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​ក៏​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ឃើញ​នាំ​គ្នា​ជិះ​ដេញចាប់​បាន​ភ្លាមៗ​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ សម្របសម្រួល​ដោយ​ភាគី​ខាង​ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​២០០​ដុល្លារ​ ដោយ​មានការ​សម្រួល​ពី​សមត្ថកិច្ច​ ភាគី​ខាង​រថយន្ត​ក៏​ព្រម​ចេញ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕​ តុង​ សីហា​

tongseiha1

tongseiha-21

tongseiha-31

...

tongseiha-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print