ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិទទួលបាន​រថយន្ត៤​គ្រឿង​និងទូរស័ព្ទដៃ​៤៥គ្រឿង​ពី​សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​ មានរៀបចំពិធីប្រគល់រថយន្ត និងទូរស័ព្ទដៃដែលជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោមអធិបតីភាពលោកឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
នៅក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា​បានប្រគល់​រថយន្តម៉ាក​ទូយ៉ូតា ហ៊ិឡិចវីហ្គោ៣គ្រឿង និងរថយន្តទូយ៉ូតូ កាស្ត្រូ១គ្រឿង រួមទាំងទូរស័ព្ទដៃ ម៉ាក Ascend P7 Huawei ៤៥គ្រឿង ។
លោកឧបនាយករដ្ឋមន្ត្រៅហោ ណាំហុង បានមានប្រសាសន៍ថា ខ្ញុំពិតជាមាន​ការ​រីក​រាយណាស់​ដែលបានជួបលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធី ប្រគល់រថយន្ត៤គ្រឿង និងទូរស័ព្ទដៃ៤៥គ្រឿងឲ្យមកក្រសួងការបរទេស ពិតជា​មានផលប្រយោជន៍ណាស់​សម្រាប់មន្ត្រីក្រសួង ដើម្បីឲ្យមន្ត្រីរបស់យើង​មានលទ្ធ​ផលងាយ​ស្រួលធ្វើដំណើរទៅឆ្ងាយ ឬក៏ចូលរួមក្នុងពិធីផ្សេងៗនៅរាជធានីភ្នំពេញ ។
គួររំលឹកថា ប្រទេសចិនតែងតែផ្តល់ជំនួយ​ និងធ្វើវិនិយោគ ផ្តល់ប្រាក់កម្ចី អត់ការ​ប្រាក់ កម្ចីសម្បទាន ជាច្រើនលើសលប់ក្នុងវិស័យជាច្រើនដល់កម្ពុជា ដើម្បីកសាងសេដ្ឋកិច្ច​សង្គមរបស់កម្ពុជា ។ ក្នុងឆ្នាំកន្លងមកនេះ ជាឆ្នាំដែលមេដឹកនាំ​ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសចិនបានប្តូរទស្សនកិច្ច​គ្នា​ទៅវិញទៅមុខជាច្រើន​ដើម្បីរឹតចំណងមិត្តភាពដ៏យូរលង់ ស្និទ្ធិស្នាល ព្រមទាំងសហប្រតិបត្តិការប្រកបដោយ​ផ្លែ​ផ្កា និងសកម្មរវាងប្រទេសយើងទាំងពីរ ៕ សុខ ខេមរ៉ា

20150714-102204.jpg

20150714-102208.jpg

20150714-102212.jpg

20150714-102217.jpg

20150714-102221.jpg

20150714-102225.jpg

...

20150714-102229.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print