ភ្នំពេញ៖ ទីបំផុត ការប្រកួតកីឡាប្រដាល់ក្បាច់ខ្មែរបុរាណចំនួន២កម្មវិធីរដូវកាលទី២ របស់ទូរទស្សន៍ ប៉ុស្សន៍លេខ៥ ដែលប្រកួតរៀងរាលថ្ងៃសៅរ៍-អាទិត្យនោះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ “អធិរាជស៊ីម៉ហត៍អូដ្ឋ” និងប្រកួតជម្រុះដំណាក់កាលទី២វគ្គ១៦នាក់ ដណ្តើមពានរង្វាន់TIFFY SUPER FIGHT កាលពីល្ងាចថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ខែមករាឆ្នាំ២០១៦នៅសង្វៀន TIFFY អារីណា។
កីឡាករ សុខ សុវណ្ណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានវាយឈ្នះកីឡាករ ឌុម កែវ ដាមក ពីក្លិបមកុដរាជសីហ៍ដោយពិន្ទុប្រផុតប្រផើយនិងកីឡាករ សេក គឹមរួន មកពីក្លិបអង្គរមាន ខេត្តសៀមរាប វាយយកឈ្នះកីឡាករ ម៉ន ចាន់ដាតា មកពីក្លិបការិយាទី៥ទ័ពជើងគោកដោយពិន្ធដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់ស៊ីម៉ងត៍អូដ្ឋទម្ងន់៦០គីឡូក្រាម។
កីឡាករទាំង៤នាក់និងត្រូវជួបប្រកួតឡគ្នាម្តងទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺកីឡាករសុខ សុវណ្ណ ប៉ះជាមួយកីឡាករ សេក គឹមរួន ដណ្តើមយកចំណាត់ថ្នាក់លេខ១-២ រីឯកីឡាករ ម៉ម ចាន់ ដាតា ត្រូវជួបជាមួយកីឡាឌុម កែវដាវាយដណ្តើមយកចំណាត់ថ្នាក់លេខ៣-៤ជើងឯស៊ីម៉ងត៍អូដ្ឋរដួវកាលទី២ឆ្នាំ២០១៦។
ដោយឡែកីឡាករ អ៊ី វណ្ណស័ក្តមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនិងកីឡាករ ផាន់ ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡា ពួកគេនិងបន្តជួបគ្នានៅវគ្គ១៦នាក់ ដំណាក់កាលទី២ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះ ដំណាក់កាលទី១វគ្គ៣២នាក់កាលពីល្ងាចថ្ងៃទី៣១ខែមករាឆ្នាំ២០១៦កន្លងទៅ។
ចំពោះដំណើរការប្រកួតវគ្គ១៦នាក់ ឆ្ពោះទៅដណ្តើមពានរង្វាន់TIFFY SUPER FIGHT ទម្ងន់៥៧គីឡូក្រាមនេះ រូមមន្តប្រកួតនៅរក្សាដដែល គឺវាយ៣ទឹកក្នុង១ទឹកមាន៣នាទី សម្រាក់២នាទី។គួររំលឹកថា កីឡាករ អ៊ី វណ្ណស័ក្តវាយឈ្នះកីឡាករ លីន ចំរើន មកពីក្លិបបុរីរាជសីហ៍ ដោយពិន្ទុនិងកីឡាករ ផាន់ ផាត់យុទ្ធវាយឈ្នះកីឡាករ ផាន់ ពិសិដ្ឋមកពក្លិបគជសារកីឡាដោយពិន្ទុ៕
ដោយ៖ សារីម