ខឹងស្រីស្នេហ៍មិនយល់ចិត្ត ដកកាំភ្លើងបាញ់មេឃបន្ធូកំំហឹងបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានឈ្លោះគ្នាជាមួយនិងស្រីស្នេហ៍ ក៏ព្រោះតែគេមិនយល់ចិត្ត បានដកកាំភ្លើងខ្លីបាញ់ចំនួន៣គ្រាប់ទៅលើមេឃដើម្បីបន្ធូកំហឹងរួច ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់ កន្លែងកើតហេតុ។

12650507_957393330982394_215907827_n

ក្នុងហេតុការណ៍នោះដែរបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១០៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសម្លេងផ្ទុះអាវុធ មួយគ្រាប់ ដោយពួកគាត់ស្មានតែបែកកង់ម៉ូតូ។ បន្ទាប់មកពួកគាត់បានចេញមកមើលស្រាប់តែឃើញបុរសម្នាក់និងស្ត្រីម្នាក់ទំនងជាគូរស្នេហ៍និងគ្នា បានឈ្លោះប្រគែកគ្នាយ៉ាងតឹងសរសៃក រួចបុរសរូបនោះក៏បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់បន្ថែមទៀតបណ្តាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងហេតុ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

ក្រោយពេលបាញ់រួចបុរសនិងស្ត្រីរូបនោះបាននាំគ្នាឡើង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ ជិះគេចខ្លួនបាត់ស្រមោលទាំង២នាក់ទៅ ដោយបន្សល់ទុកសំបកគ្រាប់កាំភ្លើងឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលតែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចបានកំពុងនិងយកសំបកកន្ទុះទៅធ្វើការពិនិត្យហើយ ស្រាវជ្រាវរកមុខជនបង្កដើម្បីយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

12674430_957393324315728_1912605362_n

12626161_957393350982392_996079306_n

12596042_957393340982393_1966420034_n

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print