នគរបាលស្រះចកឃាត់ខ្លួនចោរឆក់ម្នាក់ ក្រោយឆក់កាបូបជនបរទេសមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលស្រះចកធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនសង្ស័យរូបនេះបានធ្វើសម្មកភាពឆក់កាបូបយួរដៃពីស្ត្រីជនជាតិបរទេសម្នាក់មិនសម្រេចបណ្តាលឲ្យដួលម៉ូតូហើយត្រូវកម្លាំងល្បាតប៉ុស្តិ៍មិត្តភាពខណ្ឌ៧មករាបានឃើញហេតុការណ៍នោះក៏អន្តរាគមន៍ឃាត់ជនសង្ស័យបានម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្រះចកវិញ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅចំណុចសហព័ន្ធរុស្សី ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊្រុន ហុកឡាយ ភេទប្រុស អាយុ១៩ឆ្នាំ​ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះម៉ៅ អាយុប្រហែល៣០ឆ្នាំ រីឯជនរងគ្រោះមិនបានដាក់ពាក្យបន្តឹងនោះទេ។

ប្រភពដដែលបានបន្តមុនពេលកើតហេតុ គឺជនជាតិបរទេសកំពង់ជិះម៉ូតូរ៉ឺម៉កកង់៣ដល់ផ្លូវសហព័ន្ធរុស្សីកែងផ្លូវR6 ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម មិនចាំស្លាកលេខ មកអែបខាងស្តាំដៃរួចធ្វើសកម្មភាពឆក់តែមិនបានសម្រេចបណ្តាលឲ្យម៉ូតូដួល ក៏ត្រូវកម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍មិត្តភាពបានឃើញហេតុការនោះក៏ឃាត់ខ្លួនបានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

IMG_5364

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print