ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចកាច់កម៉ូតូអ្នកភូមិសំបួរខណ្ឌសង្កោបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែលកម្លាំងនគរបាលខណ្ឌដង្កោពង្រឹងចុះតាមគោលដៅសំខាន់នាថ្ងៃអាទិត្យ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូអ្នកភូមិសំបួរបានសម្រេច មិនរំខានដល់កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ ស្របពេលដែលបញ្ហាផ្ទៃក្នុងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោមិនសូវចុះសម្រុងគ្នារវាងអធិការរង។

?
?

ហេតុការណ៍សកម្មភាពក្រុមជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូអ្នកភូមិបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅផ្ទះលក់កាហ្វេស្រីអូន ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ស្ត្រីរងគ្រោះម្ចាស់ម៉ូតូបានប្រាប់ថា មុនពេលកើតហេតុគាត់បានឃើញជនសង្ស័យ៣នាក់នោះជិះឆ្លងកាត់ហាងកាហ្វេគាត់ហួសទៅជើង ស្រាប់ក្រោយមកឃើញជិះម៉ូតូត្រឡប់មកវិញហើយចូលផឹកកាហ្វ ពួកជនសង្ស័យបានចតម៉ូតូដាក់ទន្ទឹមគ្នានឹងម៉ូតូ របស់ប្អូនប្រុសគាត់គឺម៉ូតូជនសង្ស័យ២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ដូចគ្នា។

ស្ត្រីដដែលបន្តរៀបរាប់ទៀតថា ពេលនោះរូបគាត់ក៏បានអង្គុយលេងជាមួយភ្ញៀវផឹកកាហ្វេ នោះផងដែរ ហើយគាត់បានសួរទៅកាន់ភ្ញៀវនោះថាពូឯងនៅឯណាដូចជាមិនដែលធ្លាប់ឃើញ គេឆ្លើយថាពួកគាត់មកពីខេត្តតាកែវមករងចាំមើលឡានដឹកដីមកចាក់នៅទីនេះ។ ស្ត្រីម្ចាស់ម៉ូតូបន្តថា ជនសង្ស័យ៣នាក់នោះគឺម្នាក់ពាក់អាវយឺតស និងពាក់ខ្សែក ប៉ុនកូនដៃ ម្នាក់ទៀតពាក់អាវក្រឡា ម្នាក់ទៀតពាក់ឈុតខ្មៅ។ ស្ត្រីដដែលបន្តទៀតថា ជនសង្ស័យបានប្រើគាត់ឲ្យទិញដូងផឹក ហើយគេនិយាយថានឹងឲ្យចំណេញដូង១០០០រៀល។ ពេលនោះគាត់ក៏ដើរទៅទិញដូង ហើយម្តាយគាត់ក៏ទៅជាមួយថាទៅផ្សារ។ ចំណែកប្អូនប្រុសទៅវត្ត រីឯប្អូនស្រីថ្លៃនៅផ្ទះ។ ខណៈដែលគាត់ដើរទៅទិញដូងជនសង្ស័យម្នាក់ បានជិះម៉ូតូគេចេញទៅបាត់ ម្នាក់ទៀតជិះម៉ូតូគាត់ចេញទៅតាមក្រោយ ហើយម្នាក់ ទៀតវានៅគិតលុយកាហ្វេ តែមិនចាប់អារម្មណ៍គេលួចម៉ូតូវាក៏ចេញទៅបាត់ម្នាក់ទៀត ទើបភ្ញាក់ផ្អើលថាបាត់ម៉ូតូ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ម៉ូតូដែលបាត់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1FI-0388។ សមត្ថកិច្ចប៉ុសិ្តរដ្ឋបាលបន្តថា ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងរួចហើយ ដោយឡែកសមត្ថកិច្ចយើងកំពុងធ្វើការ ស្រាវជ្រាវក្របួចជនសង្ស័យ ហើយវាក៏ជាមុខសញ្ញាដែលយើងបានកំណត់៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print