លោក Tuchel មានមោទនភាពចំពោះក្រុម PSG បន្ទាប់ពីប្រមូលពានទាំងអស់នៅក្នុងស្រុករដូវកាលនេះ

ចែករំលែក៖

លោក Thomas Tuchel មានមោទនភាពចំពោះក្រុម Paris Saint-Germain បន្ទាប់ពីបានយកឈ្នះក្រុម Lyon ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de la Ligue ឬពានរង្វាន់បារាំង League Cup កាលពីយប់មិញ។

ក្រុម PSG បានបំបាក់ក្រុម Lyon ៦-៥ ដោយបាល់ប៉េណាល់ទីបន្ទាប់ពីលទ្ធផលស្មើ ០-០ នៅទឹកដី Stade de France កាលពីថ្ងៃសុក្រដោយឈ្នះពានរង្វាន់ក្នុងស្រុកជាលើកទី៤របស់ពួកគេឆ្នាំ២០១៩-២០២០ ។

លោក Tuchel ដែលក្រុមរបស់គាត់ក៏បានលេងនៅវគ្គ១៦ក្រុមចុងក្រោយ Champions League មានមោទនភាពចំពោះក្រុម PSG សម្រាប់រដូវកាលនេះ។ គ្រូបង្វឹករបស់ PSG រូបនេះបាននិយាយថា “ពួកគេគឺជាក្រុមដែលអាចទុកចិត្តបាន ជាក្រុមដែលអស្ចារ្យនៅបារាំង និងឈរឈ្មោះល្បីផងដែរលើពិភពលោក។ វាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមានមោទនភាពនិងរីករាយ” ។

លោកបានមានប្រសាសន៍បន្តថា “យើងមិនបានបាត់បង់ការផ្តោតអារម្មណ៍ដើម្បីទទួលបានភាពជឿជាក់របស់យើងចំពោះការឈ្នះ Champions League បន្តទៀតនោះទេ។ យើងបានឈ្នះពានរង្វាន់ទាំង៤ក្នុងស្រុករួចមកហើយ ហើយខ្ញុំពិតជារីករាយណាស់ព្រោះមនុស្សគ្រប់គ្នាគិតថា វាមិនអីទេក្នុងការឈ្នះ ប៉ុន្តែវាមិនងាយស្រួលនោះទេ។ ការឈ្នះពានរង្វាន់ចំនួន៤នេះគឺជាគុណសម្បត្តិរបស់ក្រុម ហើយខ្ញុំពិតជារីករាយណាស់” ។

សូមបញ្ជាក់ថា រដូវកាលនេះសមិទ្ធផលធំៗ៤របស់ក្រុម PSG ឈ្នះរួមមាន ពានរង្វាន់លីកកំពូលបារាំង Ligue 1, Coupe de France និង Trophee des Champions ។ ក្រុម PSG នឹងត្រូវប៉ះក្រុម Atalanta មកពីអ៊ីតាលីក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយនៅ Lisbonនៅថ្ងៃទី១២ ខែសីហាខាងមុខនេះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print