COVID-19 បានសម្លាប់ពលរដ្ឋវៀតណាម ២នាក់ហើយ ក្រោយផ្ទុះឡើងក្នុងសហគមន៍

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរាយការណ៍​អាជ្ញាធរប្រទេសវៀតណាម បានបញ្ជាក់ថា​៖ ​ករណី​ឆ្លង​COVID-19 ក្នុងប្រទេសរបស់ខ្លួនមានការកើនឡើងខ្លាំង ខណៈរយៈពេល២ថ្ងៃជាប់គ្នានេះរកឃើញចំនួន ៤៩​ករណី​ថ្មី និង​មាន​២ករណី​ស្លាប់​។ តួលេខ​ឆ្លង​ថ្មី​នេះ គឺ​បូក​បញ្ចូល​គ្នា​ជាមួយនឹង​ករណី​ឆ្លង​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ដែលមាន​អ្នក​ឆ្លង​ចំនួន ៣៧​ករណី និង​ស្លាប់​១ នាក់​បន្ថែមទៀត និង​អ្នក​ឆ្លង​COVID-19 នៅ​ថ្ងៃទី​១ ខែសីហា ដែលមាន​ចំនួន ១២​ករណី​។

​ក្រសួងសុខាភិបាល​វៀតណាម បានចេញសេចក្តីប្រកាស​របស់ខ្លួនថា៖ ពេលនេះ​អាជ្ញាធរ បានធ្វើ​តេស្ត​រកឃើញ​អ្នកជំងឺ​COVID-19 ចំនួន៤៩​នាក់ និង​មាន​អ្នកជំងឺ​១​នាក់​ស្លាប់​។ ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ សរុប​ករណី​COVID-19 នៅ​វៀតណាម​មាន​ចំនួន ៥៥៨​ករណី និង​អ្នក​ស្លាប់មាន ២​នាក់​។ ដោយករណី​ឆ្លង​ថ្មី​នេះ មាននៅ​ក្នុង​ក្រុង​ដា​ណា​ង ទីក្រុង​ហូជីមិញ ខេត្តQuang Nam ដែលជា​ខេត្ត​ជាប់​ក្រុង​ដា​ណា​ង​។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ច្រើនជាង ១០០០​នាក់​ទៅ​ទីក្រុង​ដា​ណា​ង ដើម្បី​គ្រប់គ្រង​ស្ថានភាព​ឆ្លងនិង​សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែលមាន​គ្រែ​អ្នកជំងឺ​ចំនួន ១០០០​គ្រែ ក្នុង​ទីក្រុង​ទេសចរណ៍​នេះ ។ ដោយអាជ្ញាធរ​នៅក្នុង​ក្រុង​ហូជីមិញ បានធ្វើ​តេស្ត​លើ​ប្រជាជន ដែលមាន​ពាក់ព័ន្ធ​នឹង​ទីក្រុង​ដា​ណា​ង ចំនួន២១៧៣២​នាក់​ផងដែរ ។

​គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់បាន​ព្រមាន​ថា រលក​ឆ្លង​នៅ​វៀតណាម​លើក​នេះ គឺ​ខុសពី​រលក​ឆ្លង​លើក​ទី​២​នៅក្នុង​ខែមីនា ដែល​វៀតណាម​ធ្លាប់​ប្រយុទ្ធប្រឆាំង ហើយ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ គឺ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្ពស់ នៃ​ការឆ្លង​COVID-19៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print