នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី
ទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា៖ ជនសង្ស័យមាន ឈ្មោះ​ ម៉ា វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចឃាត់ខ្លួនបាននៅពេលដែលកម្លាំងធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស។ ក្នុងនោះវត្ថុតាងចាប់យកក្រាមសថ្លា ចំនួន០៧កូនថង់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print