យន្តហោះនិងរថយន្តបុកគ្នានៅអាកាសយានដ្ឋានទីក្រុងមូស្គូ

ចែករំលែក៖

យន្តហោះមួយគ្រឿងប្រភេទAirbus A321 និងរថយន្តដឹក​ដឹកប្រេង​បានបុកគ្នានៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងមូស្គូ​នាថ្ងៃទី​១ខែសីហា​។
យន្តហោះ​Airbus A321របស់ក្រុមហ៊ុនអាកាសចរណ៍​Aeroflot បានបុកទៅលើរថយន្តដឹកប្រេង​ ធ្វើឲ្យខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងបួសនោះឡើយ។
រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ ការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានការឆាបឆេះនោះឡើយ។ នៅពេលប៉ះទង្គិចគ្នា នោះអ្នកដំណើរមិនទាន់ឡើងយន្តហោះនៅឡើយទេ។​ ជើងហោះហើរនោះក៏ត្រូវបានផ្អាកផងដែរ​ ។
រូបភាព​បានបង្ហាញឲ្យឃើញថា រថយន្តខ្ទេច​យ៉ាងខ្លាំង ដោយក្បាលរថយន្តត្រូខ្ទេចទាំងស្រុង ។ តំណាងអាកាសយានដ្ឋានបានប្រកាសឲ្យដឹងថា​ យន្តហោះក៏រងការខូចខាត​ផងដែរ ប៉ុន្តែមិនមានអ្នករងរបួសទេ ។ក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ ស្វែងរកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់​នេះ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print