ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន​​ រំសាយបុគ្គលិកជិត​៣ពាន់នាក់

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡាទី​នបានសម្រេចរំសាយបុគ្គលិក​ដល់ទៅ​១ភាគ​៣ដើម្បីទប់ស្កាត់ផលប៉ះពាល់ បញ្ជៀសការខាតបង់កាន់តែច្រើន ព្រោះតែកូវីដ​-១៩ កើនឡើងកាន់តែខ្លាំង។
ក្រុមអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន គឺក្រុមហ៊ុនសម្ព័ន្ធ Chile-Brazil ដែលមានឈ្មោះថា Latam ​នៅថ្ងៃទី​២ ខែសីហានេះ បានសម្រេចរំសាយបុគ្គលិក​ដល់ទៅ​២.៧០០នាក់ ដើម្បីកាត់បន្ថយការខាតបង់ដោយសារតែ​កូវីដ​-១៩។
ក្រុមហ៊ុនអាកាសចរណ៍ Latam បានប្រកាសឲ្យដឹងថា​​ ក្រុមហ៊ុនមិនឈានដល់កិច្ចព្រមព្រៀងជាមួយសមាគមបុគ្គលិកអាកាសចរណ៍ស្តីពីការកាត់បន្ថយប្រាក់ខែនោះឡើយ ។ទាំងនោះហើយបានជាឈានដល់ការរំសាយបុគ្គលិក​ដើម្បីរក្សាក្រុមហ៊ុនឱ្យដំណើរការបន្តទៅមុខទៀត។
ក្រុមហ៊ុន​Latamបានប្រកាសឲ្យដឹងថា « កូវីដ-១៩ បានបង្កឲ្យមានវិបត្តិសុខភាពទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ ហើយប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅលើពិភពលោក។
សារព័ត៌មាន​ AFP បានផ្សាយថា​ ក្រុមហ៊ុនអាកាសចរណ៍​ខាងលើ បានដាក់លិខិតសំុក្ស័យធននៅអាមេរិក កាលពីខែឧសភា​ ក្រោយការបិទប្រទេស​​ និងការកាត់ផ្តាច់ត្រូវបានអនុម័តនៅលើពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩។ ក្រុមហ៊ុន ​Latam ក៏បានផ្អាកសកម្មភាពហោះហើរដល់ទៅ​៩៥ភាគរយផងដែរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print