លោកត្រាំ ក្រុមហ៊ុន TikTok មានជម្រើសពីរត្រឹមថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ គឺត្រូវបិទ និងលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀត

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិន អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក លោក ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន Microsoft ក្រុមហ៊ុនអាមេរិកផ្សេងទៀតទិញប្រតិបត្តិការរបស់ខ្លួន

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា លោកមិនប្រកាន់នោះទេថា អ្នកណាជាអ្នកទិញក្រុមហ៊ុន TikTok មិនថាក្រុមហ៊ុនMicrosoft ក្រុមហ៊ុនអាមេរិកធំៗដែលមានសុវត្ថិភាពនោះឡើយលោកអនុញ្ញាតទាំងអស់។ដូច្នេះហើយរដ្ឋបាលកំពុងពិចារណាហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។

ជាមួយគ្នានោះដែរលោកបានបន្ថែមទៀតថា ប្រតិបត្តិការនៅអាមេរិករបស់ក្រុមហ៊ុន TikTok នឹងត្រូវបិទនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០លើកលែងតែក្រុមហ៊ុន Microsoft សាជីវកម្មផ្សេងទៀតអាចទិញវាបាន។

បើតាមសេចក្តីរាយការណ៍លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមិនពេញចិត្តនឹងកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយទិញប្រតិបត្តិការរបស់ TikTok ឡើយ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print